- 2021-02-18 02:56:12
- ភាពយន្ត
យប់មិញតារាច្រើនណាស់ចូលរួមក្នុងកម្មវិធីសម្ពោធ App ថ្មីរបស់សាស្ដ្រាហ្វៀម
- 2021-02-18 02:56:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់មិញតារាច្រើនណាស់ចូលរួមក្នុងកម្មវិធីសម្ពោធ App ថ្មីរបស់សាស្ដ្រាហ្វៀម
ចន្លោះមិនឃើញ
ផលិតកម្មSastra Film សម្ពោធបើកApp របស់ខ្លួនដែលទស្សនិកជនអាចទស្សនារឿងបានរហូតដល់ជាង២០០រឿង ហើយរឿងខ្លីៗយ៉ាង៤រឿងទៀតក្នុង១ខែនឹងត្រូវដាក់បញ្ចូលនៅលើApp ថ្មីនេះ។ អ្នកគ្រប់គ្រងផលិតកម្មមានជំនឿថា បើAppនេះដំណើរការជោគជ័យវានឹងធ្វើឲ្យទីផ្សារភាពយន្តខ្មែរ និងចំណូលរបស់អ្នកសិល្បៈកើនកាន់តែខ្ពស់។
អគ្គនាយិកាក្រុមហ៊ុនសាស្ដ្រាហ្វៀម ប៊ុន ចាន់និមល ថ្លែងទៅកាន់អ្នកសារព័ត៌មានយប់មិញថា តាមពិតគម្រោងដាក់ឲ្យដំណើរការSastra Film App ត្រូវបានដាក់ចេញតាំងពី៥ឆ្នាំមុន ប៉ុន្តែកាលណោះក្រុមហ៊ុននៅខ្វះធនធាន ថវិកា និងកេរ្តិ៍ឈ្មោះ។ ទើបប៉ុន្មានចុងឆ្នាំក្រោយមកនេះ សាស្ដ្រហ្វៀម បានក៏កសាងកេរ្តិ៍ឈ្មោះឲ្យមហាជនបានស្គាល់ និងមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំង ទើបក្រុមហ៊ុនសម្រេចបើកឲ្យដំណើរការAppនេះដោយសង្ឃឹមទទួលជោគជ័យច្រើន។
ប៊ុន ចាន់និមល៖"ខ្ញុំមានគម្រោងបង្កើតស្ទូឌីយោធំមួយដែលតំណាងឲ្យប្រទេសកម្ពុជា ហើយនៅក្នុងស្ទូឌីយោហ្នឹងមានផលិតរឿងខ្មែរជាច្រើនទៀតគ្រប់សម័យកាលដើម្បីជាឱកាសបង្ហាញវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក។ អីចឹងហើយទីផ្សារភាពយន្តកាន់តែធំជាងមុន ហើយចំណូលអ្នកសិល្បៈក៏ច្រើនជាងមុន"។
ផលិតកម្មសាស្ដ្រហ្វៀម កំពុងចាប់យកឱកាសជំនួញថ្មីតាមបែបឌីជីថលដែលទស្សនិកជនគ្រប់វ័យអាចទស្សនានូវខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគជាច្រើនដែលត្រៀមនឹងចាក់បញ្ចាំង និងផលិតសាច់រឿងថ្មីៗសម្រាប់ទីផ្សារជាតិ និងអន្តរជាតិ។
សូមរំលឹកថា ពិធីសម្ពោធដាក់ឲ្យដំណើរការSastra Film App ដែលជាApp ថ្មីដំបូងគេរបស់ក្រុមហ៊ុនសាស្ដ្រាហ្វៀមនេះ ត្រូវបានធ្វើឡើងនៅផ្សារទំនើបEON 2 ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ ពិធីនេះ មានតារាល្បីៗចូលរួមជាច្រើនដូចជា៖ តារាសម្ដែង គង់ ចាន់ស្រីមុំ កុល ដាវី កញ្ញា រឿន ណាត លោក ជា លាងឈែ និងតារាសម្ដែង ម៉ឺនឯក សុភារិទ្ធ ជាដើម៕