- 2021-07-05 05:46:06
- ភាពយន្ត
ផលិតករ និងតារាភាពយន្តសង្ឃឹមដូចគ្នាក្នុងការរុញស្នាដៃរបស់ខ្លួនឲ្យដល់អ្នកទស្សនា ខណៈរោងកុននៅបន្តផ្អាក
- 2021-07-05 05:46:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករ និងតារាភាពយន្តសង្ឃឹមដូចគ្នាក្នុងការរុញស្នាដៃរបស់ខ្លួនឲ្យដល់អ្នកទស្សនា ខណៈរោងកុននៅបន្តផ្អាក
ចន្លោះមិនឃើញ
ផលិតករ និងតារាសម្ដែងភាពយន្ត កំពុងរកច្រកចេញថ្មីមួយលើវិស័យភាពយន្ត ដើម្បីរុញស្នាដៃ ឬការសម្ដែងរបស់ខ្លួនឲ្យកាន់តែទូលំទូលាយសម្រាប់អ្នកទស្សនា ខណៈដែលរោងភាពយន្តទូទាំងប្រទេសនៅតែបន្តផ្អាកដំណើរការនៅឡើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។
កន្លងទៅប្រិយមិត្តមួយចំនួនអាចទស្សនាខ្សែភាពយន្តទាំងខ្មែរ និងបរទេស តាមរយៈរោងភាពយន្តនានា រួមជាមួយកម្មវិធីទស្សនាលើទូរស័ព្ទដៃដូចជា Soyo ជាដើម។ ប៉ុន្តែបន្តិចទៀតនេះទស្សនិកជន អាចទស្សនាខ្សែភាពយន្តខ្នាតធំថ្មីៗរបស់ផលិតកម្មអិល ឌី តាមរយៈ App មួយឈ្មោះថា Angkor DC។
ចាងហ្វាងផលិតកម្មអិល ឌី លោក លៀក លីដា បានប្រាប់ Sabay នៅថ្ងៃទី៥ ខែកក្កដា ថា លោក និងក្រុមការងារ នឹងសម្ពោធដាក់ឲ្យដំណើរការ App ថ្មីនេះ នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ហើយចំពោះភាពជោគជ័យ ឬការរុញភាពយន្ដល្អៗដល់អ្នកទស្សនាបានជោគជ័យកម្រិតណានោះ គឺលោកមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ដោយរង់ចាំការដាក់ឲ្យដំណើរការជាផ្លូវការសិន។
ទាក់ទងនឹងការបង្កើត App នេះដែរ តារាសម្ដែង និងជាពិធីករល្បីឈ្មោះ ប៉ែន ចំរុង និយាយថា សម្រាប់រូបលោកដែលមានអាជីពសម្ដែងផង និងធ្វើជាពិធីករផងនោះ មិនសូវចោទជាបញ្ហាប៉ុន្មានឡើយ ប៉ុន្តែអ្នកដែលមានអាជីពសម្ដែងតែមួយមុខគឺអាចប្រឈមនឹងខ្វះការងារ។
ប៉ែន ចំរុង៖"និយាយមែន ធ្វើអីចឹងទៅដើរទាំងផលិតកម្ម និងតួសម្ដែង! ខ្ញុំសរសើរលោក លៀក លីដា ម្ចាស់អិល ឌី ដែលបង្កើតកម្មវិធីមើលភាពយន្តខ្នាតធំតាម App។ ដូចឥឡូវរោងកុនបិទ តែយើងអាចមើលរឿងតាមនេះបាន ហើយនៅក្នុងមានរឿងខ្ញុំខ្លះដែរ ដូចជារឿង "បង្គោលគ្រាក់សង្កត់វិញ្ញាណ" ជាដើម"។
ជុំវិញការបង្កើតរោងភាពយន្ តDigital នេះ មានសិល្បករ-សិល្បការិនីជាច្រើនបានគាំទ្រ ហើយថាមធ្យោបាយនេះហើយដែលអាចជំរុញឲ្យពួកគេមានទីផ្សារការងារសិល្បៈឡើងវិញ ជាពិសេសផ្នែកសម្ដែង ក្នុងពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាជំងឺកូវីដ-១៩ នេះ។ តារាសម្ដែងទាំងនោះរួមមាន៖ លោក លឹម ជាឡាយ លោក ប៉ែន ចំរុង កញ្ញា លីលី កញ្ញា សំ ស៊ីណា លោក ភុល សុវណ្ណដានីន និងលោក ជា លាងឈែ ជាដើម៕