• 2021-11-01 02:06:50
  • ព័ត៌មាន

គេ​ថា​មាន​គូ​ហើយ​ធ្លាក់​ប្រជាប្រិយភាព តែ​មើល​តារា​ខ្មែរ​ប៉ុន្មាន​គូ​នេះ កេរ្តិ៍ឈ្មោះ​នៅ​តែ​ខ្លាំង

  • 2021-11-01 02:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានមតិមួយចំនួនបានលើកឡើងថា សម្រាប់អាជីពជាតារាសម្តែង និងជាតារាចម្រៀងគឺត្រូវរស់នៅជាមួយជីវិតឯកជនដោយគ្មានមនោសញ្ចេតនាស្នេហា ឬអាចជ្រើសយកដៃគូជីវិតផ្ទាល់ខ្លួនបានដោយបើកចំហរនោះឡើយ ព្រោះអាចនឹងធ្វើពួកគេបាត់បង់ប្រជាប្រីយភាព។

ការពិតវាមិនដូចអ្វីដែលលើកឡើងទាំងស្រុងនោះទេ តួយ៉ាងតារាប្រុសស្រី​ ៥ដួងនេះទោះបី​ជាមាន​គូស្នេហ៍​ច្រើន​ឆ្នាំ ​តែ​ពួកគេនៅតែជាតារាសម្តែងកំពូល និង​តារាចម្រៀង​ដែលមានទីផ្សារក្នុងវិស័យសិល្បៈ ក៏ដូចជាមុខរបរផ្ទាល់ខ្លួន ហើយថែមទាំង​ទទួលបាន​ការគាំទ្រ​ខ្ពស់​ពី​សំណាក់មហាជន​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស។

១-លោក ព្រាប សុវត្ថិ​៖ កំពូលតារាសម្រៀងល្បីប្រចាំផលិតកម្មហង្សមាសលោកក៏បានរៀបការមានគ្រួសារដូចគ្នា តែភាពល្បីល្បាញរបស់លោកនៅតែមានដដែល ពិសេសការងារសិល្បៈចម្រៀង MV Concert ថែមក្តោបបានស្ប៉តពាណិជកម្មធំៗជាច្រើន និងជាតំណាងឲ្យក្រុមហ៊ុនទូរសព្ទទៀត។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះមានជំនួញក្នុងដៃជាច្រើនដូចជាទិញលក់អចលនទ្រព្យដីធ្លី រួមជាមួយហាងកាត់សម្លៀកបំពាក់។

២.ខេមរៈ សិរំមន្ត៖ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម បាន​រង​ការ​សង្ស័យ​យូរ​ឆ្នាំ​មក​ហើយ​ថា លោក​បាន​សាង​គ្រួសារ​ជាមួយ​នារី​ម្នាក់​រួច​ទៅ​ហើយ។ ប៉ុន្តែ​លោក​បាន​ព្យាយាម​លាក់បាំង ប៉ុន្តែមក​ដល់ ២០១៨ ថា​លោក មាន​ភរិយា និង​កូន​រួច​ហើយ។ ទម្លាយ​បែប​នេះ ក្រោយ​ពី​លោក​បាន​ឈាន​ជើង​ចូល​ផលិតកម្ម​រស្មី​ហង្សមាស បាន​ប៉ុន្មាន​ខែ។ បើ​ទោះ​ជា​អាប៉ោ​ង​ត្រូវ​បាន​បើក​គម្រប ប៉ុន្តែ​ប្រមាណ​ជាង ៣​ឆ្នាំ​មក​នេះ តារា​ប្រុស​នៅ​តែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ​ថា​តារា​ចម្រៀង​កំពូល​ម្នាក់​របស់​កម្ពូជា ហើយ​ជាមួយ​គ្នា គេ​ឃើញថា លោក និង​ភរិយា រឹត​តែ​ផ្អែម​ល្ហែម​ខ្លាំង​ឡើងៗ៕

៣-កញ្ញា មាស សុខសោភា៖ តារាចម្រៀងរូបនេះមានដៃគូប្រចាំចិត្តជាច្រើនឆ្នាំរួចមកហើយ ខាងប្រុសតែងមានវត្តមានតាមជាប់ តែមិនបានធ្វើឲ្យកំពូលតារាចម្រៀងប្រចាំផលិតមកម្ម Town រូបនេះបាត់ប្រជាប្រិយឡើយ​ ពិសសេកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ​ ទទួលបានការងារល្អៗជាច្រើនទាំងក្នុងប្រទេស ​និងក្រៅប្រទេស​។

៤-អ្នកនាង សុគន្ធ​ និសា៖ តារាប្រចាំផលិតកម្ម​ហង្សមាស ទោះបីជាអ្នកនាងបានរៀបការរួចក៏ដោយមែនតែអាចនិយាយបានថាប្រជាប្រិយភាពរបស់តារាស្រីរូបនេះពិតជាមិនណយទេ នៅតែមានភាពមមាញឹកទាំងបទច្រៀង ការថត MV​ ស្ប៉តពាណិជ្ជកម្មធំៗជាច្រើន រួមជាមួយជាអ្នកតំណាងឲ្យផលិតផលគ្រឿងអេឡិចត្រូនិចល្បីឈ្មោះមួយផងដែរ ធ្វើ​ឲ្យតារាចម្រៀងសំឡេងស្រទន់រូបនេះស្ទើរតែគ្មានពេលជាមួយគ្រួសារ និងការចេញទៅសម្តែងនៅក្រៅប្រទេស ពិសេសរវល់ជាមួយការងារជាថៅកែហាងគុយទាវខ្ចប់ Online។

៥-អ្នកនាង​ គង់ ចាន់ស្រីមុំ៖ បន្ទាប់ពីរៀបការជាមួយដៃគូជាអ្នកសិល្បៈដូចគ្នារួចមកក៏មិនបានធ្វើឲ្យអ្នកនាងបាត់បង់ទីផ្សារ និងប្រជាប្រិយភាពទេ។ ពិសេសអ្នកនាងកាន់តែទទួលបានការងារជាច្រើនពីវិស័យសិល្បៈដូចជាការថតស្ប៉តធំៗមួយចំនួន មានផលិតផលគ្រឿងសម្អាង សម្លៀកបំពាក់ និងជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោកូនក្មេង ដោយគ្រាន់តែមិនទទួលការចេញថតរឿងប៉ុណ្ណោះ។ ក្រៅពីការងារដ៏ច្រើនអនេក អ្នកម្តាយអូនម៉ូម៉ូ ជាអ្នកជំនួយដ៏ល្បីឈ្មោះមួយរូប ដោយមានទាំងហាងលក់ផលិតផល Cosmetic ​សម្លៀកបំពាក់ និងអាហារដ្ឋាន។

៦-លោក ឆាយ​​ វិរៈយុទ្ធ៖ កំពូលតារាចម្រៀងនៅផលិតកម្ម Sunday ក្រោយលោកបានរៀបការជាមួយ នឹងកូនស្រីអ្នកជំនួញមួយរូបនៅខេត្តកំពង់ចាមក៏មិនបានធ្វើឲ្យលោកបាត់ប្រជាប្រិយភាពក្នុងវិស័យសិល្បៈដែរពោលគឺធ្វើឲ្យលោកកាន់តែមានកេរ្តិ៍ឈ្មោះះល្បីល្បាញទាំងការសម្តែង MV ​​ចម្រៀងជាច្រើន ពិសេសលោកថែមទាំងមានមុខជំនួយលក់អង្ករធម្មជាតិផ្ទាល់ខ្លួន​ និងជាអ្នកតំណាងឲ្យម៉ាករថយន្តល្បីឈ្មោះមួយទៀត។

អត្ថបទ៖ ទារិកា

មតិយោបល់