• 2021-12-21 02:28:13
  • ភាពយន្ត

ខ្សែភាពយន្ដអប់រំចំនួន៣ សម្ពោធដាក់បញ្ចាំងហើយកាលពីយប់មិញ

  • 2021-12-21 02:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ដអប់រំខ្លីចំនួន៣រឿង ស្ដីពី”សុវត្ថិភាពចរាចណ៍ផ្លូវគោគ” ត្រូវបានសម្ពោធដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា និងគេទំព័រផ្លូវការរបស់អគ្គស្នងការដ្ឋានគរបាលជាតិ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ហឹម យ៉ាន កាលល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងទៅកាន់អ្នកចូលរួមដែលភាគច្រើនជាមន្ដ្រីនគរបាល តំណាងពីក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងតំណាងសមាគមសហភាពយន្ដ នៃកម្ពុជាសរុបប្រមាណ២០០នាក់ នាសណ្ឋាគារសុខា អូតែល អគ្គស្នងការរង នាយឧត្ដមសេនីយ យឹម យ៉ាន ថា វិធានការអប់រំនៅតែដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

យឹម យ៉ាន៖”យើមើលឃើញ…ពេលយើងបើកប្រទេសឡើងវិញ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ហើយករណីទាំងនោះបណ្ដាលឲ្យស្លាប់ទាំងក្រុម ឬទាំងគ្រួសារក៏មាន។ ដូចករណីនៅកំពតថ្ងៃមុន ដូច្នេះទន្ទឹមនឹងយើងរឹតបន្ដឹងច្បាប់កាន់តែខ្លាំង វិធានការអប់រំក៏កាន់តែខ្លាំងដែរ"។

ត្បិតថា តួលេខស្ដីពីគ្រោះថ្នាក់ចរាចរណ៍នៅចុងឆ្នាំ២០២១ មិនទាន់ត្រូវបានបង្ហាញ ប៉ុន្ដែបើតាមឯកឧត្ដម យឹម យ៉ាន ករណីស្លាប់ និងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់សព្វថ្ងៃមានចន្លោះពី៦ ទៅ១២នាក់ គិតជាមធ្យម។

សូមបញ្ជាក់ថា ខ្សែភាពយន្ដអប់រំខ្លី ស្ដីពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោក” ទាំងបីរឿងនោះរួមមានរឿង”ព្រោះតែអូន” រឿង”ខក បំណង” និងរឿង”មហាវិថីគ្រោះថ្នាក់”។ ខ្សែភាពយន្ដទាំងបីមានការចូលរួមសម្ដែងដោយលោក ទេព រិនដារ៉ូ លោក ជា សំណាង កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងម៉ែនឿន ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់