- 2022-02-09 00:00:00
- ភាពយន្ត
អស្ចារ្យណាស់! រ៉េត សារីតា នឹងប្រើភាសាបីក្នុងខ្សែភាពយន្ដខ្នាតអន្ដរជាតិមួយ ដាក់នៅលើNetflix
- 2022-02-09 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! រ៉េត សារីតា នឹងប្រើភាសាបីក្នុងខ្សែភាពយន្ដខ្នាតអន្ដរជាតិមួយ ដាក់នៅលើNetflix
ចន្លោះមិនឃើញ
ខ្សែភាពយន្ដខ្នាតអន្ដរាជាតិដឹកនាំសម្ដែងដោយផលិតករបរទេសម្នាក់ នឹងចាប់ផ្ដើមថតនាពាក់កណ្ដាលឆ្នាំ២០២២ នៅលើទឹកដីកម្ពុជា និងបណ្ដាប្រទេសមួយចំនួន។ ក្នុងនោះបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រ៉េត សារីតា ទទួលបានឱកាសសម្ដែងជាតួអង្គស្រីដ៏សំខាន់ និងអស្ចារ្យម្នាក់។
កញ្ញា រ៉េត សារីតា ប្រាប់Sabay ថា សម្រាប់ការងារសិល្បៈដើមឆ្នាំ២០២២ មានការមមាញឹកទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្ដែងកញ្ញា ទើបទទួលកុងត្រាថតខ្សែភាពយន្ដខ្នាតអន្ដរជាតិមួយដែលកញ្ញាសុំលាក់ចំណងជើងសិន ប៉ុន្ដែកញ្ញាបង្ហើបថា ឈុតខ្លះកញ្ញាត្រូវសម្ដែងវាយតប់ដោយប្រើក្បាច់គុនល្បុកកតោ ហើយត្រូវប្រើភាសាដល់ទៅ៣ ក្នុងខ្សែភាពយន្ដតែមួយនេះ។
រ៉េត សារីតា៖ “មានតួខ្មែរយើងចូលរួមសម្ដែងច្រើនដែរ…ឥឡូវយើងកំពុងហាត់ក្បាច់គុន និងសមប៉ារ៉ូលហើយសម្រាប់តួអង្គខ្ញុំត្រូវប្រើភាសាដល់ទៅបី គឺបារាំង ខ្មែរ និងអង់គ្លេស អីចឹងហើយបានជាខ្ញុំមានឱកាសបានចូលរួមសម្ដែងក្នុងរឿងហ្នឹង”។
រឿងដុំ ឬFeature Film ដែលកញ្ញា រ៉េត សារីតា ព្រមទាំងតារាសម្ដែងខ្មែរល្បីៗមួយចំនួនទៀត ចូលរួមសម្ដែងនេះ នឹងដាក់បញ្ចាំងនៅលើNetflix និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។ ខ្សែភាពយន្ដខ្នាតអន្ដរជាតិដែលមានបញ្ចូលទម្រង់ នៃក្បាច់គុនបុរាណខ្មែរនេះ ដឹកនាំសម្ដែងផលិតករខ្មែរ-អាមេរិកកាំងម្នាក់ធ្លាប់ទទួលពានរង្វាន់ផ្នែកអ្នកផលិតភាពយន្ដឆ្នើមពីរបីលើករួចមកហើយ។ នេះបើតាម រ៉េត សារីតា។
ចូលដល់វ័យ២៧ឆ្នាំ កញ្ញា រ៉េត សារីតា មានសម្រស់កាន់តែស្រស់ស្អាត ហើយមានមុខមាត់ក្នុងសង្គមសិល្បៈកាន់តែខ្លាំង តាមរយៈការបង្ហាញសមត្ថភាពដើរម៉ូដ សម្ដែង និងបេសសកម្មលើកកម្ពស់តម្លៃស្ដ្រីក្នុងនាមជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី បន្ទាប់ពីនាងបានបំពេញតួនាទីក្នុងនាមជាបវរកញ្ញាតំណាងជាតិ ចេញទៅប្រកួតក្នុងកម្មវិធី “Miss Universe” នៅលើទឹកដីសហរដ្ឋអាមរិក កាលពីឆ្នាំ២០២០៕