- 2022-03-23 04:02:17
- ភាពយន្ត
ខានជិត២ឆ្នាំ ឥឡូវ ហ៊ុយ យ៉ាឡេង សម្រេចបញ្ចាំងរឿងដំបូងរបស់ខ្លួនឡើងវិញនៅក្រោយបុណ្យចូលឆ្នាំខ្មែរ
- 2022-03-23 04:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខានជិត២ឆ្នាំ ឥឡូវ ហ៊ុយ យ៉ាឡេង សម្រេចបញ្ចាំងរឿងដំបូងរបស់ខ្លួនឡើងវិញនៅក្រោយបុណ្យចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
បន្ទាប់ពីអាក់ខានចេញខ្សែភាពយន្ដតាមរោងកុនជិត២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ លោក ហ៊ុយ យ៉ាឡេង សម្រេចដាក់បញ្ចាំងរឿង"គ្រោះជីវិត Covid-១៩” ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយលោកផ្ទាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។
ផលិតកររូបនេះ ប្រាប់Sabay នៅថ្ងៃទី២៣ ខែមីនា ថា រូបលោកជាតួអង្គឯកសម្ដែងជាមួយកញ្ញា យ៉ែម ស្រីពេជ្រដើម្បីសម្រាយសាច់រឿងជាប្រវត្ដសាស្ដ្រនេះ។ លោកថា ភាពយន្ដមួយនេះផលិតឡើងសម្រាប់ជាការចងចាំជាប្រវត្ដិសាស្ដ្រថាពិភពលោកបានជួបគ្រោះជីវិតកូវីដ-១៩ ដែលជាវិបត្ដិជំងឺឆ្លងដ៏កាចសាហាវ។
ហ៊ុយ យ៉ាឡេង៖ “សង្ឃឹមថាបងប្អូននឹងសន្សំទុក៣ដុល្លារសម្រាប់ ទស្សនាភាពយន្តខ្មែរមួយនេះ ដែលជាភាពយន្តជីវិត និយាយពីការតស៊ូរស់ក្នុងវិបត្តិកូវីដ-១៩ និងផ្លូវដោះស្រាយអំពីជីវិតនាពេលបច្ចុប្បន្ន”។
លោក ហ៊ុយ យ៉ាឡេង ក៏បានបញ្ចេញដំណឹងនេះតាមរយៈបណ្ដាញសង្គមដែរថា អ្នកផលិត និងសម្ដែងក្នុងខ្សែភាពយន្ដនេះសុទ្ធតែបានជួបវិបត្ដិផ្ទាល់ ហើយអ្នកដែលនឹងចូលរួមទស្សនាក៏បានជួបវិបត្ដិនេះដោយប្រយោល និងខ្លះដោយផ្ទាល់តែម្ដង។ ដូច្នេះលោកអំពាវនាវឲ្យបងប្អូនចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីទុកជាមេរៀនជីវិត និងរកផ្លូវដោះស្រាយរួមគ្នា៕