
- 2022-04-06 08:20:34
- ព័ត៌មាន
ដើម្បីថត MV “ Still Life” G-Dragon ចាយលុយច្រើនសន្ធឹកដាំពេជ្រលើធ្មេញ
- 2022-04-06 08:20:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីថត MV “ Still Life” G-Dragon ចាយលុយច្រើនសន្ធឹកដាំពេជ្រលើធ្មេញ
ចន្លោះមិនឃើញ
សមាជិកក្រុម Bing Bang G-Dragon បានរចនាពេជ្រយ៉ាងពិសេសនៅលើធ្មេញដែលមានតម្លៃថ្លៃកប់ ពពក ដើម្បីថត MV “ Still Life” ទើបចេញផ្សាយកាលពីម្សិលមិញនេះ។
ក្រោយបាត់មុខអស់រយៈពេល៤ឆ្នាំ ក្រុម Big Bang បានវិលចូលឆាកតន្ត្រីជាផ្លូវការជាមួយនិង MV “Still Life” ហើយបទនេះកំពុងឈរលើកំពូលតារាងលេង១លើ iTune ក្នុងប្រទេសជាង២០។ ក្នុងឱកាសនេះ G-Dragon បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកដើម្បីដាំពេជ្រលើធ្មេញ បង្ហាញពីភាព អស្ចារ្យ និង Style ប្រចាំខ្លួនមួយគ្មានពីរ។
ឈុតពេជ្រដែលរចនាឡើងយ៉ាងពិសេស សម្រាប់ G-Dragon ពីម៉ាកគ្រឿងអលង្ការកូរ៉េ David Avalon ឈុតពេជ្រនេះ មានរូបរាងជាធ្មេញដែកសស្រោបដោយត្បូងពេជ្រជាច្រើនគ្រាប់ និងផ្នែក កណ្ដាញមានរាងជាបេះដូងពណ៌ទឹកសមុទ្រ និងធ្មេញមួយគ្រាប់ទៀតដែកសដូចគ្នា លើធ្មេញរាង បេះដូងដាំត្បូងតាមរាងបេះដូង៕