
- 2022-04-10 06:00:00
- ព័ត៌មាន
«Still Life» របស់ BIGBANG នាំក្រុមជាប់ជាតារាប្រុសដំបូងឈ្នះតំណែង All-Kill ប្រចាំ ២០២២
- 2022-04-10 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«Still Life» របស់ BIGBANG នាំក្រុមជាប់ជាតារាប្រុសដំបូងឈ្នះតំណែង All-Kill ប្រចាំ ២០២២
ចន្លោះមិនឃើញ
ពេលនេះបទ «Still Life» របស់ BIGBANG កំពុងវាយលុកពេញតារាងបទចម្រៀងប្រទេសកូរ៉េហើយ។
គិតត្រឹមម៉ោង ៩:៣០នាទីព្រឹក (ម៉ោងនៅកូរ៉េ) ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បទ «Still Life» របស់ BIGBANG ត្រូវបានទទួលការបញ្ជាក់យ៉ាងច្បាស់ថា ជា “All-Kill” មានន័យថាយកឈ្នះបទជាច្រើន និងគ្រប់តារាបងបទចម្រៀងល្បីៗ។ លទ្ធផលនេះបាននាំ BIGBANG ក្លាយជាក្រុមចម្រៀងប្រុសដំបូងគេដែលអាចសម្រេចរឿងអស្ចារ្យនេះនៅឆ្នាំ ២០២២។
ចាប់ពីថ្ងៃទី០៥ ខែមេសា បទនេះបានគ្របដណ្ដប់ពេញតារាងបទចម្រៀងនៅប្រទេសកូរ៉េ បន្ថែមដោយជាប់លេខរៀងកំពូលលើតារាងជាច្រើននៅប្រទេសជុំវិញពិភពលោក។
ពេលនេះក្រុម បានគ្រងតំណែង All-Kill ហើយ ដោយជាប់លេខ ១ លើតារាង 24Hits របស់ Melon, តារាងរបស់ Genie និង Bugs, តារាង YouTube Music’s Top Songs, តារាង VIBE’s daily និង FLO ក៏ដូចជា iChart ជាដើម។ ជាការទស្សន៍ទាយរបស់មហាជន បទនេះ ក៏ទំនងជាឈានដល់សម្រេចបាននូវតំណែង Perfect All-Kill បានដែលនាពេលខាងមុខ៕