
- 2022-04-12 02:22:52
- ព័ត៌មាន
BIGBANG បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតឲ្យ K-Pop ដោយជាប់តំណែងកំពូលលើតារាង Billboard
- 2022-04-12 02:22:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BIGBANG បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតឲ្យ K-Pop ដោយជាប់តំណែងកំពូលលើតារាង Billboard
ចន្លោះមិនឃើញ
BIGBANG បង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមចម្រៀងកូរ៉េទី ៣ ដែលបានឈានជើងចូលក្នុងចំណាត់ថ្នាក់កំពូល ទាំង១០ នៅលើ Billboard Global 200។
BIGBANG បានបង្ហាញវត្តមានលើតារាងសំខាន់របស់ Billboard ហើយនៅសប្តាហ៍នេះជាមួយនឹងបទចម្រៀងថ្មី "Still Life"។ បទនេះបានជាប់ចំណាត់ថ្នាក់លេខ ៩ នៅលើតារាង Billboard Global 200។ លទ្ធផលនេះបានធ្វើឲ្យបទនេះក្លាយជាបទដំបូងរបស់ BIGBANG ដែលជាប់លើតារាង និងមិនធ្លាប់មានពីមុន។
ដូច្នេះបានសេចក្ដីថា បន្ទាប់ពី BTS និង BLACKPINK ក្រុម BIGBANG គឺជាក្រុមទី ៣ ក្នុងប្រវត្ដិសាស្ត្រ K-Pop ដែលបានជាប់លេខ នៅលំដាប់ចំណាត់ថ្នាក់កំពូលទាំង ១០ របស់ Billboard។
BIGBANG អាចសម្រេចបានចំនួន Stream ដល់ទៅ ៣៤លាន និង ២៩ ៧០០ អាល់ប៊ុមដែលបានលក់ដាច់អស់ ទូទាំងពិភពលោក បន្ទាប់ពីការលក់រយៈពេល៣ថ្ងៃ និងក្រោយពេលចេញផ្សាយនៅថ្ងៃទី ០៤ ខែមេសា។
យ៉ាងណាមិញ BIGBANG និង YG បានបញ្ជាក់រួចហើយ ថាក្រុមនេះនឹងមិនផ្សព្វផ្សាយបទចម្រៀងនេះទេ ដោយពួកគេគ្រាន់តែចេញផ្ទាំង Poster ផ្សាយមុនការចេញ ដើម្បីប្រកាសពីការវិលវិញប៉ុណ្ណោះ៕