• 2022-04-20 07:02:34
  • ព័ត៌មាន

សុខ ជំនោរ ដាក់ចំៗរឿងអ្នកCoverបទចម្រៀងគួរធ្វើរឿងទាំងនេះ កុំឲ្យម្ចាស់បទដើមមិនសប្បាយចិត្ត

  • 2022-04-20 07:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើសំណេរដែលបានសរសេរបញ្ជាក់ច្បាស់ៗលើរឿងអ្នកCover បទម្ចាស់ដើម។

ក្រោយឃើញមានសន្ទុះនៃការច្រៀងឡើងវិញឬ Cover បទចម្រៀងមានការកើនឡើង ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះ អ្នកនិពន្ធល្បីឈ្មោះ សុខ ជំនោរ បាននិយាយចំៗលើរឿងនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ចាក់ថា ដោយឃើញមានសន្ទុះនៃការកើនឡើងនៃអ្នកcover ដែលជាអាចជាប្រយោជន៍ដល់ខ្លួន ដែលពេលខ្លះធ្វើឲ្យម្ចាស់បទដើមមិនសប្បាយចិត្ត ខ្លះក៏រីករាយព្រោះមានការគាំទ្របទខ្លួន ដោយម្ចាស់បទមិនមែនអ្នកច្រៀងតែម្នាក់ឯងទេ សិទ្ធិនោះអាស្រ័យលើការសន្យាឬកំណត់គ្នាមុនផលិតបទដើមនោះ។

ក្នុងនោះដែរលោក សុខ ជំនោរ ក៏បានបញ្ជាក់បន្ថែមលើអ្នកCover នេះទៀតថា ប្រសិនបើមាននរណាម្នាក់ចង់Cover បទមួយ អ្នកនោះត្រូវសុំសិទ្ធិពី៖

១ ក្រសួង (បើបទនោះរកអ្នកទទួលមរតកមិនឃើញ)

២ ផលិតករ (ម្ចាស់ផលិតកម្ម)

៣ អ្នកនិពន្ធ (ទំនុកច្រៀង-បទភ្លេង)

៤ អ្នកចម្រៀង

៥ អ្នកចូលរួមផលិតស្នាដៃបទដើម

រំលឹកផងដែរថា ថ្មីៗនេះមានអ្នកCover បទចំរៀងជាច្រើន ក្នុងនោះក៏មានកញ្ញា មាស នីតា ដែលបានច្រៀងបទCover «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដែលកំពុងល្បីខ្លាំងនៅលើបណ្តាញសង្គម រហូតមានអ្នកស្គាល់នាង ជាងស្គាល់ម្ចាស់បទដើមទៅទៀត រហូតធ្វើឲ្យម្ចាស់បទដើមមិនសប្បាយចិត្តដែលមានអ្នកថា បទនេះជាបទរបស់នាងទៀតផង ក៏សម្រេចចិត្តឲ្យកញ្ញា មាស នីតា ដែលជាអ្នកCover លុបចេញពីYoutube ទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់