• 2022-06-15 08:50:54
  • ភាពយន្ត

បន្ទាប់ពីល្បីកក្រើករឿងចំនួនពីររបស់ផលិតកម្ម អិលឌី ឥឡូវ លៀក លីដា ទទួលបានពានរង្វាន់ដ៏អស្ចារ្យ

  • 2022-06-15 08:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្ដល្បីឈ្មោះលោក លៀក លីដា ទើបទទួលបានពានរង្វាន់ Director producer of the year ពីកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា។ នៅចំពោះមុខផលិតករជាតិ និងអន្ដរជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានឈរកាន់ពានរង្វាន់ក្នុងទឹកមុខដ៏ភ្ញាក់ផ្អើល។

នៅមុននេះបន្ដិចលោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា ដែលបានផ្ដល់ពានរង្វាន់ដ៏មានតម្លៃនេះ។ លោកក៏បានភ្ជាប់រូបថតលោក និងការិយល័យ នៃផលិតកម្ម អិលឌី ផងដែរ នៅលើបណ្ដាញសង្គម ក្រោយទទួលបានពានរង្វាន់នេះភ្លាម។

ទន្ទឹមគ្នានេះចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ក៏ទទួលបានការកោតសរសើរពីតំណាងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា លើស្នាដៃដ៏អស្ចារ្យក្នុងការផលិតរឿងខ្នាតធំ។ ក្នុងឱកាសទទួលពានរង្វាន់កាលពីព្រឹកមិញ មហោស្រពក៏បានរំលេចនូវរឿងចំនួនពីររបស់លោក លៀក លីដា គឺរឿង "នាឡិកាដាស់វិញ្ញាណ" ឬThe clock និងរឿង “លោកប៉ាមហាកូរ”។ កន្លងរឿង នាឡិកាដាស់វិញ្ញាណ ទទួលបានការគាំទ្រខ្លាំងនៅតាមរោងភាពយន្ដល្បី។ រីឯរឿង "លោកប៉ាមហាកូរ គ្រោងនឹងដាក់បញ្ចាំងនៅក្នុង​រោងភាពយន្ដ​នៅ​ក្នុង​ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ។

ក្នុងឱកាសធ្វើសន្និសីទកាសែត និងប្រគល់ពានរង្វាន់របស់មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា នៅសណ្ឋាគារ Rosewood នៃអគារវឌ្ឍនៈកាលពីព្រឹកមិញ គេក៏ឃើញផលិតករល្បីៗពីរបីនាក់ទៀតដែរបានទទួលពានរង្វាន់ដូចគ្នានេះ។ ក្នុងនោះមានដូចជា៖ លោក នាង កាវ៉ិច កញ្ញា រ៉េត សារីតា និងកូនស្រីស្ដេចវីយូឡុង អ៊ំ ដរ៉ា គឺកញ្ញា សំ ថារ័ត្ន ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់