• 2023-01-11 06:42:43
  • ភាពយន្ត

ធ្លាយរឿង “អំណោយស្នេហ៍ក្នុងថ្ងៃណាត់ជួប” ជិតចាក់បញ្ចាំង ស្រាប់តែតួឯក ពោលថា គ្រាំខ្លួនមិនទាន់បាត់

  • 2023-01-11 06:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករល្បីឈ្មោះ វី យ៉ារ៉ូ ធ្លាប់ថតរឿងភាគ រឿងដុំ និងខ្សែភាពយន្ដខ្នាតខ្លីស្ទើររាប់មិនអស់ ប៉ុន្ដែមិនដែលបានដើរតួឯកឡើយ ទើបតែក្នុងរឿង "អំណោយស្នេហ៍ក្នុងថ្ងៃណាត់ជួប”តែមួយគត់របស់ផលិតកម្ម អិល ឌី ដែលលោកមានឱកាសចាប់បានតំណែងតួឯក។

លោក វី យ៉ារ៉ូ បានប្រាប់ Sabay ថា ឈុតមួយក្នុងរឿងនេះរូបលោក និងក្រុមការងារថតត្រូវចំណាយពេលមួយថ្ងៃ បន្ដរហូតដល់ម៉ោង ៤ទាបភ្លឺទើបចប់ ដែលឈុតនោះត្រូវកាត់បញ្ចូលទៅក្នុងសាច់រឿងតែ១ ឬ២នាទីប៉ុណ្ណោះ។ នោះ គឺឈុតលោកធ្លាក់ទឹក ដែលអ្នកដឹកតម្រូវឲ្យលោកលោតជម្ទាំងខ្នងមកមុនកម្ពស់ដល់ទៅ៧ម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងទឹកពិបាកទ្រាំដកដង្ហើម ទម្រាំតួស្រីមកថើប ដើម្បីដឹងជាតិ។

លោក វី យ៉ារ៉ូ៖ “រឿងហ្នឹង ថតតាំងពីមុនកូវីដ មកដល់ឥឡូវប៉ុន្មានឆ្នាំហើយ តែខ្ញុំនៅតែមានអារម្មណ៍ថាឈឺខ្នង តែពេទ្យថាអត់អីទេ! រឿងនេះ ខ្ញុំមានអារម្មណ៍ប្លែកជាងរឿងណាៗទាំងអស់ ព្រោះវាមានអភូតហេតុច្រើនដែលអ្នកនិពន្ធ បានប្រឌិត និងថតឡើង ដោយចាប់ផ្ដើមពីស្គរគ្រាប់វេទមន្ដ អាចបន់ស្រន់បានដូចបំណង”។

ទាក់ទងដំណឹងចាក់បញ្ចាំងខ្សែភាពយន្ដបែបអភូតហេតុនេះ ប្រភពច្បាស់ការពីផលិតកម្ម អិល ឌី ឲ្យដឹងថា រឿង “អំណោយស្នេហ៍ក្នុងថ្ងៃណាត់ជួប” ពិតជាត្រូវសម្ពោធចាក់បញ្ចាំងនៅក្នុងខែនេះមែន គឺសម្ពោធនៅថ្ងៃទី១៧ ខែមករា នៅផ្សារទំនើបអ៊ីឌិនហ្គាឌិន បឹងកក់ ហើយនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ តទៅ៕

ជិន សុភ័ក្ដ្រ

មតិយោបល់