- 2023-05-05 09:52:29
- ភាពយន្ត
Paing Takhon មកស្រុកខ្មែរថ្ងៃមុន ឥឡូវធ្លាយដំណឹងថា អិល ឌី ត្រៀមបើកកាមេរ៉ាថតរឿងថ្មី ដើម្បីបញ្ចាំងនៅបរទេស
- 2023-05-05 09:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Paing Takhon មកស្រុកខ្មែរថ្ងៃមុន ឥឡូវធ្លាយដំណឹងថា អិល ឌី ត្រៀមបើកកាមេរ៉ាថតរឿងថ្មី ដើម្បីបញ្ចាំងនៅបរទេស
ចន្លោះមិនឃើញ
មហាជន ជាពិសេសអ្នកស្នេហាវិស័យភាពយន្ដ ធ្លាប់មានការភ្ញាក់ផ្អើលចំពោះវត្ដមានរបស់តារាសម្ដែងប្រុសភូមា គឺ Paing Takhon នៅអាកាសយានដ្ឋានអន្ដរជាតិពោធចិនតុងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។ ក្នុងពេលដែលមហាជនរង់ចាំមើល ថានឹងមានអ្វីថ្មីពីតួអង្គសម្ដែងរូបនេះ ឬពីខាងផលិតកម្ម អិល ឌី នៅថ្ងៃទី៥ ខែឧសភា នេះ ធ្លាយដំណឹងថា ផលិតកម្មត្រៀមបើកកាមេរ៉ាថតរឿងថ្មីដែលមានតួអង្គPaing ចូលរួមសម្ដែង។
អ្នកចាត់ការទូទៅ នៃផលិតកម្ម អិល ឌី លោក លៀក លីណា ឲ្យដឹងនៅកិច្ចប្រជុំមួយនៅថ្ងៃនេះថា ក្រុមការងារផលិត កំពុងរៀបចំឆ្អឹងរឿង ឬScript development រឿងថ្មីដែលកាន់តែអស្ចារ្យ សម្រាប់តម្រូវទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។ លោកថា រឿងថ្មីនេះមានតួអង្គPaing និងតារាល្បីៗជាច្រើនដួងទៀតចូលរួមសម្ដែង។
ទោះជាយ៉ាងណាអ្នកចាត់ការទូទៅរូបនេះ មិនទាន់បញ្ជាក់ថាការរៀបចំScript រឿងនឹងបញ្ចប់នៅពេលណា ហើយថារឿងថ្មីនេះមានចំណងជើងអ្វីនោះទេ។ ប៉ុន្ដែគេសង្កេតឃើញទាំងអ្នកចាត់ការទូទៅ និងចាងហ្វាងផលិតកម្ម អិល ឌី ផ្ទាល់តែងតែផ្ដួចផ្ដើមឲ្យមានគំនិតប្រកួតប្រជែងថ្មីៗសម្រាប់ផលិតករក្នុងស្រុក ជាពិសេសលើវិស័យភាពយន្ដ ដើម្បីឆ្លើយតបទីផ្សារភាពយន្ដទាំងក្នុង និងក្រៅស្រុក។
តាមរយៈស្នាដៃភាពយន្ដជាច្រើនដែលបានដាក់បញ្ចាំងនៅរោងកុង ទទួលបានការគាំទ្រច្រើនពីមហាជន បានធ្វើឲ្យផលិតកម្មមួយនេះពង្រីកទីផ្សារភាពយន្ដកាន់តែធំ។ ជាក់ស្ដែង អិល ឌី ក៏ធ្លាប់មានគម្រោងបញ្ចេញខ្សែភាពយន្ដដ៏ធំរបស់ខ្លួនមួយដែរទៅកាន់ទីផ្សារអន្ដរជាតិ ប៉ុន្ដែត្រូវខកខានដោយបញ្ហាជំងឺកូវីដ-១៩ គឺរឿង “The Clokc redwall”៕