• 2023-06-11 03:41:10
  • ព័ត៌មាន

មកស្គាល់កំពូលសម្រស់ នៃសហគ្រិនវ័យក្មេង ម៉ុក ទិព្វរាសី អគ្គនាយិកាក្រុមហ៊ុន Justeen Miracle

  • 2023-06-11 03:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស្រី ម៉ុក ទិព្វរាសី គឺសហគ្រិនវ័យក្មេងមួយរូប ដែលកំពុងលេចធ្លោខ្លាំងក្នុងការដឹកនាំ ក្រុមហ៊ុន Justeen Miracle ឆ្ពោះទៅកាន់គោលដៅ ប្រកបដោយភាពជោគជ័យ ទោះបីជាទីផ្សារអនឡាញហាក់មានការប្រកួតប្រជែងខ្លាំងក្លាគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ។

ដើមចមនៃភាពជោគជ័យនេះមិនមែនទទួលបានត្រឹមតែមួយរយៈពេលចុងក្រោយនេះទេ ពោលគឺក្រុមហ៊ុន Justeen Miracle បានយកឈ្នះបេះដូងរបស់អតិថិជន តាមរយៈការផ្តល់នូវទំនុកចិត្ត ផលិតផលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានចុះបញ្ចីការ ប្រព័ន្ធលេខប្រវេទន៍ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អគ្គនាយិកាវ័យក្មេង គឺលោកស្រី ម៉ុក ទិព្វរាសី។

លោកស្រី ម៉ុក ទិព្វរាសី បានឲ្យដឹងថា ការបង្កើតម៉ាកយីហោ “Justeen Miracle” នេះឡើង គឺដើម្បីផ្តល់នូវផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អពិតប្រាកដ មានប្រសិទ្ធិភាពយូរអង្វែងមិនប៉ះពាល់ដល់សុខភាពទៅថ្ងៃអនាគតទោះបីជាឈប់ប្រើប្រាស់ក៏ដោយ។ មុននឹងចេញចររាចរណ៍លក់លើទីផ្សារ ក្រុមហ៊ុនបានធ្វើតេស្តនិងរង្វាយតម្លៃគុណភាពច្រើនដងច្រើនសារ អាស្រ័យហេតុនេះទើប ផលិតផល Justeen Miracle មានតំណាងចែកចាយកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ន លោកស្រី ម៉ុក ទិព្វរាសី កំពុងរួមចំណែកយ៉ាងធំ ក្នុងការផ្តល់ឱកាសការងារ និង ជួយលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់ តាមរយៈការមប្រើការងារនៅក្រុមហ៊ុន Jusgteen Miracle ដោយផ្ទាល់ និង ដោយប្រយោល ឬក៏ ធ្វើជាតំណាងចែកចាយបន្ត ទូទាំង 25ខេត្តក្រុង។

ក្រៅពីបង្កើតការងារឲ្យប្រជាជនក្នុងស្រុក លោកស្រី ម៉ុក ទិព្វរាសី ពុំដែលភ្លេចនូវការងារសប្បុរសធម៌ ចូលរួមជួយកុមារកំព្រា ចាស់ជរា ប្រជាជនក្រីក្រ ខ្សត់ខ្សោយ និង មន្ទីរពេទ្យគន្ធាបុប្ផាជាដើម។

ជិន សុភ័ក្ដ្រ

មតិយោបល់