• 2023-08-18 02:21:02
  • ភាពយន្ត

សាយ សៀរ៉ា ត្រៀមខ្លួនទទួលយកឱកាសសម្ដែងថ្មីពីអ្នកនិពន្ធជើងចាស់ ពាន់ ភួងបុប្ផា

  • 2023-08-18 02:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តារាសម្ដែង សាយ សៀរ៉ា បានបង្ហាញខ្លួនក្នុងក្លឹបហាត់ប្រាណញឹកញាប់ ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់។ ប៉ុន្ដែសម្រាប់សាមីខ្លួនវិញ បញ្ជាក់យ៉ាងខ្លីថា គ្រាន់តែហាត់ដើម្បីសុខភាព ហើយត្រៀមខ្លួនរវល់នឹងការចេញថតខ្សែភាពយន្ដភាគមួយនៅចុងខែសីហា ឆ្នាំ២០២៣ នេះ។

ថ្មីៗនេះ មានប្រភពមួយទម្លាយថា ស្ថានីយ៍ទូរទស្សន៍PNN នឹងរៀបចំពិធីក្រុងពាលីថតខ្សែភាពយន្ដថ្មីនៅព្រឹកថ្ងៃទី៣០ ខែសីហា នៅស្ថានីយផ្ទាល់ ដែលខ្សែភាពយន្ដនោះជាស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ផា។

ស្រពពេលគ្នានេះ ការត្រៀមខ្លួនចូលរួមរបស់តារាសម្ដែងរូបសង្ហារ សាយ សៀរ៉ា បានបង្ហាញកាន់តែច្បាស់ ថាកម្មវិធីដ៏ធំនេះពិតជាអាចកើតមានឡើងនៅចុងខែនេះ។ មិនបាននិយាយអ្វីច្រើនពីការថតរឿងថ្មីនេះ ប៉ុន្ដែសៀរ៉ា ថារូបលោកនឹងទៅចូលរួមក្នុងកម្មវិធីនោះ ដោយលោកក៏ជាតួអង្គសម្ដែងម្នាក់នៅក្នុងរឿងនោះដែរ។

ងាកមករឿងមហាជន ជាពិសេសអ្នកគាំទ្រ ចាប់ភ្លឹករឿងលោកចូលក្លឹបហាត់ប្រាណវិញ។ លោកនិយាយថា គីឡូរបស់លោកតាំងពីដើមមក គឺស្ថិតនៅក្នុងរង្វង់ ៧០គីឡូក្រាមថេរ ហើយចំពោះសុខភាពក៏ពុំមានបញ្ហាអ្វីធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ការងារផ្សេងៗដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់