- 2023-08-25 06:51:35
- ភាពយន្ត
កាឆយ ចេញថតម្ដងស្ទើរពេញ ២៤ម៉ោង ស្រាប់តែពោលពាក្យយ៉ាងកម្សត់ដាក់កូនៗ
- 2023-08-25 06:51:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាឆយ ចេញថតម្ដងស្ទើរពេញ ២៤ម៉ោង ស្រាប់តែពោលពាក្យយ៉ាងកម្សត់ដាក់កូនៗ
ចន្លោះមិនឃើញ
អ្នកចម្រៀងប្រពៃណី ហើយធ្លាប់ជាដៃគូសម្ដែងក្នុងចម្រៀងអាយ៉ៃជាមួយលោក ព្រហ្ម ម៉ាញ គឺអ្នកនាង កាឆយ បានលេចវត្ដមាននៅក្នុងឈុតថតខ្សែភាពយន្ដកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ កម្របានចេញថត ឬសម្ដែងដាច់យប់ដូច្នេះ កាឆយ បានបង្ហោះរូបថតជាមួយពាក្យសម្ដីយ៉ាងកម្សត់តាមបណ្ដាញសង្គមហ្វេសប៊ុក។
អ្នកនាង កាឆយ និយាយថា ចាប់តាំងពីម៉ោង ៤កន្លះ ទាបភ្លឺ រហូតដល់ម៉ោងជិត ៣ទាបភ្លឺវិញ។ នេះហើយជីវិតម៉ែមានគ្រប់រសជាតិ ឆ្កួតក៏ឆ្កួត ជាក៏ជា ដើម្បីតែគ្រួសារ។ តាមរយៈរូបថតទាំងនោះ គេឃើញតារាសម្ដែង និងចម្រៀងស្រីវ័យជ្រេរូបនេះ ផាត់មុខឡើងស្រម៉ក មិនដឹងថាដើរតួអ្វី ហើយក្នុងខ្សែភាពយន្ដអ្វីនោះទេ។
កាឆយ គេសង្កេតឃើញតែចេញច្រៀងកាត់សក់ និងសម្ដែងកំប្លែងនៅតាមកម្មវិធីផ្សេងៗ ដោយគេកម្រឃើញនាងចេញសម្ដែងណាស់។ ទោះជាយ៉ាងណាការខិតខំប្រឹងប្រែងរបស់តារាស្រីរូបនេះ លើវិស័យសិល្បៈ មិនថាសម្ដែង ឬចេញច្រៀងតាមរោងការ បានធ្វើឲ្យមហាជន ជាពិសេសមិត្ដសិល្បៈមួយចំនួនកោតសរសើរ និងលើកទឹកចិត្ដ៕