• 2023-12-25 05:15:29
  • ជីវិតតារា

ទោះមានងារជាលោកពូកំពូលស្នេហ៍ ប៉ុន្តែ Gong Yoo គិតថាគ្មាននារីណាមកស្រឡាញ់មនុស្សដូចខ្លួនទេ

  • 2023-12-25 05:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកធ្លាប់តាមដានភាពយន្តទាំងឡាយរបស់ Gong Yoo អ្នកនឹងលង់នឹងមន្តស្នេហ៍ដែលតារាប្រុសរូបនេះ​បាន​រាយក្នុង​រឿង។ គ្រប់ពេលបង្ហាញ​ខ្លួន Gong Yoo តែង​ឆក់​យក​បេះដូង​មនុស្ស​ជា​ច្រើន ​ក៏​ដោយសារគ្រប់គ្នាជឿ​ថាលោកជាមនុស្សរ៉ូមែនទិក មិនខុសពីរឿងដែលបាន​សម្ដែង។

ទោះជាយ៉ាងណា ពេលបង្ហាញវត្តមានក្នុងកម្មវិធី You Quiz on the Block កាលពីខែវិច្ឆិកា ឆ្នាំ២០២០ Gong Yoo បាននិយាយថាខ្លួន លោកជាមនុស្សពូកែខ្មាស់អៀនណាស់ ព្រមទាំងបន្ថែមទៀតថា រូបភាព​ដែល​អ្នក​គាំទ្រមើលមកលោកក្នុងរឿង នឹងនាំចិត្តពួកគេ​គិតថា​ ក្នុងជីវិតពិតលោក ក៏ជា​បុរស​ផ្អែមល្ហែម ចេះយកចិត្ត​ទុកដាក់ និង​រ៉ូមែនទិក​សមនឹងរូបរាងស្រស់សង្ហា និងកក់ក្ដៅនេះដែរ។

បញ្ជាក់ត្រង់ចំណុចនេះ ស្ដេច K-Drama រូបនេះ បាននិយាយថា៖ «ខ្ញុំមានរូបភាព ជាមនុស្សចេះខ្វល់ ចេះបារម្ភនេះ ដោយសារតែតួដែលខ្ញុំត្រូវសម្តែងក្នុងរឿង ប៉ុន្តែធាតុពិត ខ្ញុំមិនសូវខ្វល់ពីអ្វីទាំងឡាយណាដែលអ្នកផ្សេងគិតទេ ដូច្នេះនិយាយឲ្យចំទៅ ខ្ញុំមិនមែនជាមនុស្ស  Sweet អីទេ»។

លោកក៏បានបង្ហើបថា ខ្លួនមិន​ក្លាហាន​ទេ​ ក្នុង​មាន​ស្នេហា ហើយថែមទាំងធ្វើមករាងឆ្គងៗទៀត។ Gong Yoo បាននិយាយថា៖ «ខ្ញុំមិនមែនជាប្រភេទដែលមនុស្សស្រីចូលចិត្តនោះទេ។ ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​ជា​មនុស្ស​ដែល​ក្លាហាន ឬ​ក្លាហាន​នៅ​ចំពោះ​មុខ​ស្នេហា​នោះ​ទេ»។

តួឯករឿង "Goblin" រូបនេះ ពេញចិត្តនឹងការងារជាតារាសម្តែង ដោយសារតែលោកអាចបង្ហាញពីអ្វីដែលខ្លួនតែងខ្មាស គឺអៀន៖ «មាន​រឿង​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ដោយ​សារ​ខ្ញុំ​អៀន ឬ​ដោយ​សារ​តែ​ខ្ញុំ​ខ្វះភាពក្លាហាន។ បើ​ខ្ញុំ​ខ្ចី​តួ​ហ្នឹង គឺខ្ញុំ​នឹងអាច​ធ្វើ​បាន​គ្រប់​យ៉ាង។ ប៉ុណ្ណឹងខ្ញុំពេញចិត្តហើយ»

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់