• 2024-01-17 02:54:17
  • ភាពយន្ត

«អ៊ំចន ម៉ែដោះ» កុនខ្នាតធំ ស្នាដៃរួមដឹកនាំដំបូងរបស់ ឆាយ បូរ៉ា និង​កូនប្រុសបង្កើត

  • 2024-01-17 02:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «អ៊ំចន ម៉ែដោះ» ជាភាពយន្តខ្នាតធំខ្មែរដែល​ផលិតឡើងរួមគ្នា​ចេញពី ផលិតករភាពយន្តជើងចាស់ ឆាយ បូរ៉ា និង​កូនប្រុស ឆាយ បូរ៉ាពី នៅក្រោមផលិតកម្ម ដើមត្នោត

ភាពយន្តនេះ​ផងដែរ ចេញផ្សាយជា​ផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ នៅគ្រប់រោងភាពយន្តនៅប្រទេសកម្ពុជា។ វណ្ណកម្មបែប​កំប្លែងនេះ ពិតជា​បាន​ធ្វើឲ្យអ្នកគាំទ្រ​ជា​ច្រើន​ទន្ទឹង​រង់ចាំអស់រយៈពេល​ជាយូរ ក្រោយចេញផ្សាយ Poster និង Trailer ព្រម​ជាមួយនឹង​ការរំពឹង​ទុកថា «អ៊ំចន ម៉ែដោះ» នឹងក្លាយជាភាពយន្តដើមឆ្នាំ​ដែលពេញទៅដោយគ្រប់រសជាតិ។

ក្រៅពីបង្ហាញ​ចេញនូវសាច់រឿងបែប​កំប្លែង រឿងនេះក៏បាន​បង្កប់នូវសារអប់រំជាច្រើន ដែលអ្នកស្មានមិនដល់។ និយាយពីងតួឯក «អ៊ំចន» សម្ដែងដោយ នាយ កុយ គឺជាតួអង្គកំប្លែង ដែលប្ដូរខ្លួនពីបុរស មកជាស្ត្រី​ធ្វើកិច្ចការងារផ្ទះ ឲ្យសម​នឹងរូបរាង​ដែលខ្លួន​បានផ្លាស់ប្ដូរ។ បន្ថែមជាមួយគ្នានោះ អ៊ំចន ក៏នឹងក្លាយជាម៉ែដោះដែលមាននាទី មើលថែកូនៗតូចៗ របស់ម្ចាស់ផ្ទះ។

ពីដើមឡើយ អ៊ំចន គឺជាបុរសឯកាដែលរស់នៅតែឯង និងមិនសូវមានក្ដីស្រឡាញ់ឡើយ ប៉ុន្តែគិតចាប់ពីវេលាដែលលោកបានផ្លាស់ប្ដូរមកជាម៉ែដោះ លោកបានក្លាយជាមនុស្សម្នាក់ថ្មី ព្រោះលោកមានឱកាសទទួល​បាន​ភាព​កក់ក្ដៅពីក្មេងៗ និងមនុស្សជុំវិញខ្លួន និងលែងឯកាដូចមុន។ អ៊ំចន បាន​បង្ហាញ​នូវក្ដីស្រឡាញ់ដែល​មាន​ក្នុងខ្លួន ការមើលថែយ៉ាងអស់ពីចិត្តចំពោះក្មេងៗ ទោះមិនជាប់សាច់ញាតិនឹងគ្នាក៏ដោយ ក៏មនោសញ្ចេតនាកើនឡើងឥតព្រំដែនដែរ។

អ្វីៗគ្រប់យ៉ាងគ្មានអ្វីស្ថិតស្ថេរទេ ព្រោះឈាន​ដល់វគ្គ​មួយលោកត្រូវ​វិលទៅរស់នៅក្នុងជីវិតដូចមុន ពោលគឺនៅម្នាក់ឯង។ តើមានដើមហេតុអ្វី ទើបអ៊ំចន ត្រូវ​ជួបរឿងបែបនេះជាថ្មី? តើលោកនឹងត្រូវ​ប្រើជីវិតនៅម្នាក់ឯងរហូតឬ?

ចម្លើយមាននៅក្នុងរឿង «អ៊ំចនម៉ែដោះ» ដែលមានចាក់ផ្សាយនៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា។ ចូលរួមលើកស្ទួយវិស័យកុនកម្ពុជាទាំងអស់គ្នា ដើម្បីលើកទឹកចិត្តអ្នកនិពន្ធ ក៏ដូចជាផលិតករខ្មែរ ពិសេសដើម្បីកម្ពុជាទាំងមូល៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី