• 2024-02-25 06:44:49
  • ភាពយន្ត

ស៊ីន យូប៊ីន លេចធ្លោរក្នុងចំណោមតារាល្បីៗ ក្នុងពិធីជួបហ្វេនៗនៅខេម៉ល យប់មិញ

  • 2024-02-25 06:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាតួអង្គឯកស្រី នៃខ្សែភាពយន្ដភាគ រឿង “ដឹកបេះដូងរកស្នេហ៍” ស៊ីន យូប៊ីន បានថ្ពក់យកបេះដូងមហាជន ជាពិសេសអ្នកដែលនិយមតាមដានកម្មវិធីកម្សាន្ដរបស់ស្ថានីយទូរទស្សន៍ ភី អិន អិន ដោយសាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ កញ្ញាចុះជួប ឱប ថើប និងថតរូបជាមួយហ្វេនៗដោយផ្ទាល់នៅផ្សារទំនើប ខេម៉ល។

ក្នុងពេលជួបរាក់ទាក់ និងថតរូបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រ ស៊ីន យូប៊ីន ក៏ឆ្លៀតផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា រឿង “ដឹងបេះដូងរកស្នេហ៍” បានចាក់បញ្ចាំងហើយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន នៅម៉ោង ៨យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ ហើយពីមួយភាគទៅមួយភាគកាន់តែល្អមើល ព្រោះរឿងនេះក៏បានចេញទៅថតនៅខាងក្រៅប្រទេសដែរ។

ក្នុងទឹកមុខស្រស់ស្រាយ ស៊ីន យូប៊ីន បានឈរផ្ដុំគ្នាជាមួយតារាល្បីៗក្នុងរឿងនេះជាច្រើនដួងទៀត ប៉ុន្ដែគេសង្កេតឃើញកញ្ញា និងតួអង្គប្រុស គឺលោក នូ ឧសភា ត្រូវបានអ្នកគាំទ្រអូសទៅមុខឆាកផង ទៅក្រោយឆាកផង ដើម្បីថតរូបអនុស្សាវរីយ៍ និងបង្ហាញពីក្ដីស្រឡាញ់រហូតដល់អ្នកគាំទ្រខ្លះបានឲ្យស៊ីញ៉េនៅលើអាវ និងលើដៃរបស់ពួកគេទៀតផង។

ស្ថិតក្នុងខែ នៃសេចក្ដីស្រឡាញ់ ស្ថានីយទូរទស្សន៍ ភី អិន អិន និងក្រុមការងារផលិតកម្ម អិល ឌី បានរៀបចំកម្មវិធីជំនួបតារា និងការប្រគំតន្ត្រីពិសេសមួយ ប្រារព្ធឡើងនៅក្នុងផ្សារទំនើប K Mall និងមានការអញ្ជើញចូលរួមពីសំណាក់តារាសម្តែងល្បីៗ ដែលពួកគាត់ជាតួឯក និងតួអង្គធំៗក្នុងរឿង “ដឹកបេះដូងរក ស្នេហ៍” មានដូចជា៖ លោក នូ ឧសភា កញ្ញា ស៊ីន យូប៊ីន កញ្ញា ឡៃអី កញ្ញា ខន សូរិយា លោក ធីប លោក តុង លី កញ្ញា វល្លិក និងលោក ភារិន វ៉េបបើជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់