- 2024-03-08 02:17:46
- ភាពយន្ត
រឿង"បណ្ដាសារនាងរាត្រី" សម្ពោធផ្អើលរោងកុន Major Cineplex យប់មិញ ចាយទុនមិនធម្មតា!
- 2024-03-08 02:17:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង"បណ្ដាសារនាងរាត្រី" សម្ពោធផ្អើលរោងកុន Major Cineplex យប់មិញ ចាយទុនមិនធម្មតា!
ចន្លោះមិនឃើញ
ខ្សែភាពយន្ដខ្នាតធំរឿង "បណ្ដាសានាងរាត្រី" បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ ក្រោយធ្វើពិធីក្រុងពាលីបើកម៉ាស៊ីនកាមេរ៉ាថតកាលពីចុងខែសីហា ឆ្នាំ២០២៣។
ពិធីសម្ពោធដែលមានវត្ដមានផលិតករ និងតារាល្បីៗចូលរួមនៅរោងភាពយន្ដ Major Cineplex ផ្សារទំនើបAEON 1 កាលពីយប់ថ្ងៃទី៧ ខែសីនា ឆ្នាំ២០២៤ លោក លៀក លីដា មិនបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនច្រើនទេ ដោយលោកថា រឿងរបស់LD សម្ពោធស្ទើរតែមួយខែម្ដង ដូច្នេះលោកពុំមានអ្វីត្រូវនិយាយច្រើនទេ។
ប៉ុន្ដែមុនលោកមុនលោកពីលើវេទិកា ត្រូវបានពិធីករក្នុងកម្មវិធីបានស្ទាក់សួរជំនួសទស្សនិកជនយ៉ាងខ្លី ហើយលោកក៏បានបង្ហើបយ៉ាងខ្លី ហើយច្បាស់ៗដែរ។ នោះគឺសំណួរ ថាតើខ្សែភាពយន្ដនេះបានចំណាយទុនថតអស់ប៉ុន្មាន?
ភ្លាមនោះចាងហ្វាងផលិតកម្មរូបនេះ ចំពោះខ្សែភាពយន្ដខ្នាតធំនេះ គឺបានចំណាយទុនសរុបជិត ៣៨ម៉ឺនដុល្លារ។ ជំនួសដោយពាក្យភ្ញាក់ផ្អើល អ្នកចូលរួមបានទះដៃអបអរសាទរ។
នៅក្នុងពិធីសម្ពោធរឿង "បណ្ដាសានាងរាត្រី" កាលពីយប់មិញ គេសង្កេតឃើញតារាល្បីៗដូចជា៖ តារាប្រុសជនជាតិភូមា Paing Takhon កញ្ញា ស៊ីន យូប៊ីន ព្រះនាងតូច នរោត្ដម ជេនណា កុមារី ម៉ានីកា ស្រីនា និងលោក វិសាល។ ខ្សែភាពយន្ដនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តទៅនៅគ្រប់រោងភាពយន្ដ៕