• 2024-03-14 07:48:06
  • ភាពយន្ត

កុំ​បង្អង់យូរ! ឱកាស​ដាក់​ពាក្យ​បង្ហាញ​ទេពកោសល្យ ក្នុង​កម្មវិធី"ល្ខោនតន្ដ្រីរាជិនីសំឡេងមាស" នៅ​មាន

  • 2024-03-14 07:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហផលិតករ នៃ​កម្មវិធី "ល្ខោន​តន្ដ្រី​រាជិនី​សំឡេង​មាស" ដែល​ជា​កម្មវិធី​ទើប​បង្កើត​ដំបូង​គេ​នៅ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ ថា ក្រុម​ការងារ​នៅ​តែ​បន្ដ​បើក​ទទួល​ពាក្យ​ពី​បេក្ខជន ក្រោយ​គេ​សង្កេត​ឃើញ​ថា មាន​អ្នក​ចាប់​អារម្មណ៍​កម្មវិធី​នេះ​មួយ​ចំនួន​ទើប​ដឹង ហើយ​សួរ​ថា​នៅ​ដាក់​ពាក្យ​បាន​ដែរ​អត់។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គការ សកម្មភាព សិល្បៈ បេក្ខជន និង​បេក្ខនារី​នៅ​តែ​អាច​ដាក់​ពាក្យ​ចូល​រួម​ការងារ និង​សម្ដែង​ក្នុង​កម្មវិធី​នេះ​តាម​រយៈ​Link ដែល​មាន​ភ្ជាប់​នៅ​លើ​Page នេះ​ផ្ទាល់។ ក្រុម​ការងារ​នឹង​បន្ដ​ទទួល​ពាក្យ​រហូត​ដល់​ដំណាច់​ខែ​មីនា នេះ ដើម្បី​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ មុន​ឆ្ពោះ​ទៅ​កាន់​ការ​បង្ហាញ​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ នៃ​កម្មវិធី​នេះ នា​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៤។

សូម​រំលឹក​ថា ផលិតករសម័យ និង​ផលិតករសិល្បៈបុរាណ​ជា​ច្រើន​រូប បាន​រួម​គ្នា​បង្កើតនូវផ្ទាំងទស្សនីយភាព ល្ខោនតន្ត្រី “រាជនីសំឡេងមាស” ដែល​រៀបរាប់​ពី​ជីវិត​ពិត​លើ​វិថី​សិល្បៈ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា។ ល្ខោនតន្ត្រីនិយាយអំពីជីវិតពិតអធិរាជ និងរាជិនីសំឡេងមាសដំបូងបង្អស់នៅកម្ពុជានេះ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៨ មីនា ២០២៤ ក្រោម​វត្ដមាន​របស់​ផលិតករ​ជាតិ-អន្ដរជាតិ ព្រម​ទាំង​សិល្បៈករ​មួយ​ចំនួន​ផង​ដែរ នៅឯសណ្ឋាគារ  រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់៕

សូម​ចុច​នៅ​ទីនេះ ដើម្បី​ចុះឈ្មោះបង្ហាញសមត្ថភាព​ក្នុង​កម្មវិធី​ដ៏អស្ចារ្យ​នេះ

ជិន សុភ័ក្ដ្រ

មតិយោបល់