• 2024-04-13 05:33:21
  • ព័ត៌មាន

ឱ្យទាន់ចូលឆ្នាំ! ភីតតន់ និង The Sing ទម្លាក់មួយបទ “ហត់និងជិះម៉ូតូ” ទុកឱ្យអ្នកគាំទ្ររាំលេងឆ្នាំថ្មី

  • 2024-04-13 05:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈសិល្បករសិល្បការិនី នាំគ្នាដុតដៃដុតជើងផលិតបទចម្រៀងសម្រាប់អបអរ ពិធីបុណ្យចូលឆ្នាំប្រពៃណីនៃជាតិខ្មែរ ភីតតន់ បេក្ខភាព The Rapper Cambodia និងជា Influencer មួយរូប បានបញ្ចេញស្នាដៃ របស់ខ្លួនក្នុងបទចម្រៀងថ្មីមានចំណងជើងថា “ហត់និងជិះម៉ូតូ”។

មុនពេលចេញចម្រៀងពេញ ភីតតន់ ធ្លាប់បង្ហើរមួយឃ្លាពីរឃ្លានៅលើ TikTok ដែលមានអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង នេះក៏ដោយសារតែពីរោះមានអត្តន័យសប្បាយៗ ហើយមានអ្នកខ្លះចង់ឱ្យចេញ MV ចម្រៀងពេញឆាប់ៗ។

មិនឱ្យអ្នកគាំទ្រអន្ទះសាររងចាំយូរ ពេលនេះ ភីតតន់ បានទម្លាក់បទ “ហត់និងជិះម៉ូតូ” ជាផ្លូវការហើយ ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តមែន ទាំងចង្វាក់ភ្លេង និងឃ្លោងឃ្លាពិតជាពីរោះឮតែភ្លេងក៏ចង់រាំដែរ។ បទ”ហត់នឹងជិះម៉ូតូ” គឺចង់និយាយអំពី តួស្រីម្នាក់ ដែលស្រឡាញ់នូវភាពស្រស់ស្អាត ចូលចិត្តថែសម្រស់ ត្អូញត្អែរ ដាក់សង្សាររបស់ខ្លួនថា ហត់នឹងជិះម៉ូតូ ហើយចង់ដូរយកឡានជិះវិញ ព្រោះតែអាកាសធាតុក្ដៅពេក ធ្វើឲខូចស្បែករបស់ខ្លួន។

ស្នាដៃថ្មីរបស់ ភីតតន់ លើកនេះ ក៏មានការចូលរួមពីកំលោះសង្ហារ The Sing ផងដែរ ដែលអ្នកទាំងពីសុទ្ធតែជាបេក្ខភាពប្រលងក្នុងកម្មវិធី The Rapper Cambodia ដូចគ្នា៕

ចង់ដឹងថាបទចម្រៀង ហត់និងជិះម៉ូតូ ពីរោះរាំសប្បាយៗប៉ុណ្ណា ទស្សនាខាងក្រោម៖

អត្ថបទ៖ កេរស

មតិយោបល់