- 2024-04-22 08:28:18
- ភាពយន្ត
ចំណុចសំខាន់ដ៏ភ្ញាក់ផ្អើលទាំង ៦ ពីរឿង ផ្នូរបិសាច (EXHUMA)
- 2024-04-22 08:28:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចសំខាន់ដ៏ភ្ញាក់ផ្អើលទាំង ៦ ពីរឿង ផ្នូរបិសាច (EXHUMA)
ចន្លោះមិនឃើញ
ខ្សែភាពយន្តខ្នាតធំកូរ៉េ EXHUMA ឬ ផ្នូរបិសាច ដែលមានតារាសម្ដែង Choi Min Sik, Kim Go Eun, Yoo Hai Jin និង Lee Do Hyun ជាតួសំខាន់ បានក្លាយជាភាពយន្តដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតាពីមហាជន ចាប់តាំងពីការចេញផ្សាយនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤នៅកូរ៉េខាងត្បូង រហូតមកដល់ចាក់បញ្ចាំងនៅកម្ពុជា។
ស្នាដៃរឿងដែលដឹកនាំដោយ Jang Jae Hyun នេះបានក្លាយជារឿងកូរ៉េដែលទទួលបានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យភាពយន្ត។
វាជាខ្សែភាពយន្តភ័យរន្ធត់ដ៏ចម្លែកដែល បានក្លាយជាប្រធានបទដ៏ក្តៅគគុកភ្លាមៗ នៅលើបណ្តាញសង្គម ជាពិសេសបន្ទាប់ពីមានអ្នកទស្សនាកាន់តែច្រើនឡើងៗ។ មិនត្រឹម ដោយសារតែសាច់រឿងដ៏ពិសេសប៉ុណ្ណោះទេ ថែមទាំងមានចំណុចសំខាន់ជាច្រើនមិនគួររំលង ដែលធ្វើឲ្យភាពយន្តនេះកាន់តែជក់ចិត្ត។
ខាងក្រោមគឺជាការពិតមួយចំនួនដែលអ្នកគួរស្វែងយល់ពី Exhuma៖
១. អត្ថន័យនៃស្លាកលេខឡាន
យោងតាមគណនី Twitter @buzzfoourm បានឲ្យដឹងថា ស្លាកលេខរថយន្ត Hwa Rim គឺ 19 Mu 0301 នេះ សំដៅលើថ្ងៃទី ០១ ខែមីនា ឆ្នាំ ១៩១៩ ។
២. ការបំផុសគំនិតនៃការដាក់ឈ្មោះតួនីមួយៗ
៣. បិសាច Nure-onna
នេះជាសត្វចម្លែកដែលមានរាងពស់មានឈ្មោះ Nure-onna ដោយបិសាចនេះស៊ីមនុស្ស ហើយរុំខ្លួនជនរងគ្រោះដូចជាពស់ថ្លាន់។ ប្រហែលនោះហើយជាមូលហេតុដែល Gisune ប្រើមឈូសឆ្លាក់រូបពស់ ដើម្បីដាក់បណ្តាសាជីតារបស់ខ្លួន ហើយនាំ Nure-onna ទៅជាមួយ។
៤. បទបំពេក្មេង Lullaby
ត្រង់ឈុតមួយនោះគិលានុបដ្ឋាយិកាម្នាក់ច្រៀងបទ Rock-a-bye Baby lullaby ទៅកាន់កូនទើបនឹងកើតរបស់ Park Ji Yong។ បទភ្លេងពិរោះណាស់ តែទំនុកច្រៀងវិញនឹងធ្វើឲ្យអ្នកដែលបានស្ដាប់ស្រៀវឆ្អឹងខ្នងបំផុត។ ត្រង់ឃ្លាថា «ពេលខ្យល់បក់មក គ្រែយោលនឹងញ័រ ហើយបើពេលនោះមានមែកឈើបាក់ កូននឹងធ្លាក់ពីគ្រែយោល»។ ឃ្លានេះពិតជាបង្ហាញពីគ្រោះថ្នាក់ដែលទារកនឹងត្រូវជួប។
៥. ការពិតរបស់តួ Oni
ឈុតឆាកនៃរឿង Oni ត្រូវបានសម្តែងដោយតារាសម្តែង Kim Min Jun ជាមួយនឹងសំលេងបញ្ចូលដោយតារាបញ្ចូលសំឡេងជប៉ុន Rikiya Koyama។ ទន្ទឹមនឹងនេះ រាងកាយរបស់ Oni យកគំរូតាមឥរិយាបថរបស់អតីតកីឡាករបាល់បោះ Kim Byeong Oh ដែលមានកម្ពស់ ២,២ម៉ែត្រ។
៦. គ្រប់យ៉ាងដែលបង្ហាញក្នុងរឿង សុទ្ធតែត្រូវបានសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់
យោងទៅតាមអ្នកដឹកនាំរឿង តួអង្គទាំងអស់បានសិក្សាពីពិធីសាសនាពិតៗពីអ្នកប្រាជ្ញ ឬអ្នកមានជំនាញ ដើម្បីបង្ហាញពួកគេនៅក្នុងខ្សែភាពយន្តនេះ។
តារាសម្ដែងជួរមុខ Kim Go Eun ដែលសម្តែងជា Hwarim បាននិយាយនៅក្នុងបទសម្ភាសន៍ថា នាងព្រួយបារម្ភបន្តិចចំពោះការឈ្លក់វង្វេង ឬរឿងអព្ភូតហេតុផ្សេងទៀតដែលនាងអាចជួបប្រទះ។ នេះគឺដោយសារតែអ្វីគ្រប់យ៉ាងដែលនាងបានធ្វើក្នុងរឿង ដូចគ្នាទៅនឹងគ្រូពិតប្រាកដធ្វើមែន។ ប៉ុន្តែគ្រូមន្តអាគមពិត ដែលជួយក្នុងដំណើរការផលិតភាពយន្តបាននិយាយជាមួយនាងថា នាងមិនចាំបាច់បារម្ភរឿងបែបនេះទេ ព្រោះវានឹងមិនប៉ះពាល់នាងក្នុងជីវិតពិតឡើយ។
ជាមួយគ្នានោះ អ្នកដឹកនាំរឿងក៏បានលើកឡើងដែរថា ឈុតដែលធ្វើពិធីគាស់ផ្នូរ និងឈុតសំខាន់ៗផ្សេងៗ ដូចជាទាក់ទងនឹងការហៅវិញ្ញាណ គឺធ្វើឡើងពិតប្រាកដ ដោយមានគ្រូអាគមនៅចាំជួយមើលយ៉ាងលម្អិត ពុំមែនថតឲ្យតែបាននោះទេ៕
ប្រភព៖ KAPANLAGI