- 2024-06-24 03:18:35
- ភាពយន្ត
មហោស្រពភាពយន្ដជប៉ុនអនឡាញ ឆ្នាំ២០២៤ ជិតបិទបញ្ចប់ ស្រាប់តែអ្នករៀបចំបង្ហើបថា ឆ្នាំក្រោយៗកាន់តែពិសេស
- 2024-06-24 03:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពភាពយន្ដជប៉ុនអនឡាញ ឆ្នាំ២០២៤ ជិតបិទបញ្ចប់ ស្រាប់តែអ្នករៀបចំបង្ហើបថា ឆ្នាំក្រោយៗកាន់តែពិសេស
ចន្លោះមិនឃើញ
មហោស្រពភាពយន្ដជប៉ុនអនឡាញលើកទី២ ឆ្នាំ២០២៤ បានដំណើរការចាក់បញ្ចាំងរយៈពេល ១៥ថ្ងៃហើយ ពោលគឺចាប់តាំងពីថ្ងៃទី៥ ខែមិថុនា មក។ ក្នុងឱកាសរីករាយទស្សនាខ្សែភាពយន្ដខ្នាតធំ និងភាពយន្ដភាគល្បីៗសរុប ២៥ចំណងជើង គេសង្កេតឃើញមហាជន ជាពិសេសអ្នកនិយមទស្សនាភាពយន្ដខ្នាតអន្ដរជាតិ បានចាប់អារម្មណ៍ និងចង់ឃើញមហោស្រពភាពយន្ដបែបនេះនៅកម្ពុជាសម្រាប់ឆ្នាំក្រោយៗទៀត ហើយគួរដាក់បញ្ចាំងក្នុងរយៈពេលយូរ។
ក្នុងពេលដែលមហោស្រពភាពយន្ដជប៉ុន អនឡាញ ឆ្នាំ២០២៤ ជិតបិទបញ្ចប់នេះ លោក ណាកា ហារ៉ឹគិ បានអំពាវនាវដល់អ្នកទស្សនាបន្ដចូលទស្សនាភាពយន្ដជប៉ុនទាំងរឿងភាគ និងរឿងខ្នាតធំ ព្រោះវាសុទ្ធតែរឿងល្អៗមើល ហើយបង្ហាញពីសិល្បៈ វប្បធម៌ជនជាតិជប៉ុនច្រើនទៀតផង។ សម្រាប់ខ្សែភាពយន្ដខ្នាតធំ ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី១៨ ខែមិថុនា ប៉ុន្ដែសម្រាប់ខ្សែភាពយន្ដភាគទូរសទស្សន៍នៅបន្ដចាក់បញ្ចាំងជូនមហាជនទស្សនាដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ដើម្បីទទួលបានចំណីអារម្មណ៍ប្លែក និងរីករាយជាមួយការទស្សនាខ្សែភាពយន្ដជប៉ុនអនឡាញដោយឥតគិតថ្លៃ សូមចូលទៅកាន់ Link នេះ។
ឆ្លើយតបនឹងការចង់បាននេះ លោក ថាណាកា ហារ៉ឹគិ នាយករង ការិយាល័យទំនាក់ទំនងប្រចាំរាជធានីភ្នំពេញ នៃមូលនិធិជប៉ុន មានប្រសាសន៍ថា រយៈពេលជិតមួយខែមកនេះ លោកសង្កេតឃើញមានការគាំទ្រ និងចូលទស្សនាច្រើន។ សម្រាប់មហោស្រពលោកក្រោយ គឺលោកមានគោលដៅដាក់បញ្ចាំងសម្រាប់ទស្សនិកជនទស្សនាដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំពេញតែម្ដង ហើយទាំងខ្សែភាពយន្ដភាគ និងខ្សែភាពយន្ដខ្នាតធំ នឹងសម្រាំងយកតែរឿងល្បីៗមកដាក់បញ្ចាំងតែម្ដង។
សូមចុច Link ដើម្បីទស្សនាភាពយន្ដដោយឥតគិតថ្លៃ
គិតត្រឹមម៉ោងនេះ មហោស្រពបានចាក់បញ្ចាំងរឿងខ្នាតធំបានចំនួន ២២ ចំណងជើងរួចហើយ ហើយខ្សែភាពយន្ដភាគទូរទស្សន៍ចំនួន ២ចំណងជើងផ្សេងទៀត កំពុងតែដំណើរការចាក់បញ្ចាំងទស្សនាដោយឥតគិតថ្លៃ។ ក្រោយបិទបញ្ចប់នូវការចាក់បញ្ចាំងខ្សែភាពយន្ដខ្នាតធំទាំងនេះ តួលេខអ្នកចូលទស្សនាបានកើនឡើងទ្វេគុណ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលកាលនៅនោះមានជំងឺកូវីដ-១៩ នៅឡើយ ពោលគឺឆ្នាំ២០២២ មានចំនួននៃការទស្សនា ៦២០ ដង ខណៈឆ្នាំ២០២៤ នេះ មានចំនួននៃការទស្សនារហូតដល់ ១,០៧២ ដង។
សូមចុចLinkដើម្បីទស្សនាដោយឥតគិតថ្លៃ
ទោះជាយ៉ាងណា មហោស្រពភាពយន្ដជប៉ុន អនឡាញ ឆ្នាំ២០២៤ ដែលទទួលបានការគាំទ្រពីមូលនិធិជប៉ុន បានកំណត់ពេល ១ខែប៉ុណ្ណោះ សម្រាប់ការដាក់បញ្ចាំង ហើយផ្ដោតសំខាន់លើអ្នកគាំទ្រគោលដៅចំនួនពីរ គឺផលិតករភាពយន្ដ និងអ្នកនិយមតាមដានទស្សនាភាពយន្ដនៅទីក្រុង។ កម្មវិធីបន្ទាប់ មូលនិធិជប៉ុន នឹងមានគម្រោងក្នុងការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់ចំនួន ២ទៀត គឺសិក្ខាសាលាស្ដីពី សរសេរស្គ្រីប (script-writing workshop) និង ហោស្រពភាពយន្តជប៉ុនជាលើកទី ១០ (ក្នុង cinema)៕