• 2024-07-16 08:47:43
  • ព័ត៌មាន

Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

  • 2024-07-16 08:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៤ ខែកក្កដា រដ្ឋអាជ្ញាប្រចាំតំបន់ក្នុងប្រទេស រ៉ូម៉ានី បានអះអាងថា តារារ៉េប Wiz Khalifa បានប្រើប្រាស់កញ្ឆានៅលើឆាកកំឡុងពេលសម្ដែងការប្រគុំតន្ត្រី ហើយត្រូវចាប់ខ្លួនភ្លាមៗក្នុងកម្មវិធីតែម្ដង។

បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់នេះ ម្ចាស់បទ See you again រូបនេះបានបង្ហោះសារខ្លីមួយបកស្រាយជុំវិញបញ្ហានេះ។ តារារ៉េបអាយុ ៣៦ ឆ្នាំ បានចេញសារសុំទោសនៅលើគណនី X ដោយពន្យល់ថាគាត់ "វាមិនមែនមានន័យថាខ្ញុំមិនគោរពទេ"។

Khalifa បានសរសេរថា "កម្មវិធីកាលពីយប់មិញពិតជាអស្ចារ្យណាស់។ "ខ្ញុំមិនមានន័យថាមិនគោរពច្បាប់ប្រទេសរ៉ូម៉ានីនោះទេ។ ពួកគេមានការគោរពណាស់ និងបានដោះលែងខ្ញុំ ហើយខ្ញុំនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ

យោងតាមច្បាប់របស់ប្រទេសរ៉ូម៉ានី កញ្ឆាត្រូវបានចាត់ទុកថាជា "ថ្នាំប្រថុយប្រថានជាមួយជីវិតបំផុត" ហើយប្រសិនបើ Khalifa ត្រូវបានកាត់ទោស អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ

រដ្ឋអាជ្ញាប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រទេសរ៉ូម៉ានី DIICOT បាននិយាយថា តារាចម្រៀងរ៉េប "See You Again" បានជក់កញ្ឆានៅលើឆាកក្នុងអំឡុងពេលឡើងសម្ដែងលើឆាកតែម្ដង និងបានរកឃើញថាមានថ្នាំញៀនជាង ១៨ ក្រាម

យ៉ាងណាមិញបន្ទាប់ពីអាជ្ញាធរមូលដ្ឋានសាកសួរកាលពីថ្ងៃអាទិត្យ តារាប្រុសរូបត្រូវបានដោះលែងភ្លាមៗ៕

ប្រភព៖ Yahoo អត្ថបទ៖ កេសរ

មតិយោបល់