• 2024-08-01 05:10:07
  • ភាពយន្ត

អ្នកដឹកនាំរឿង "Squid Game"​ ប្រកាសថ្ងៃចេញផ្សាយ រឿងថ្មីរដូវកាលទី ២ និងទី ៣

  • 2024-08-01 05:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលបរិច្ឆេទនៃការចេញផ្សាយរឿង "Squid Game" រដូវកាលទី ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរមកហើយនោះ ទីបំផុតត្រូវបានបង្ហាញហើយ។

យោងតាមក្រុមហ៊ុន Netflix អ្នកដឹកនាំរឿងដ៏ឆ្នើម Hwang Dong Hyuk បានប្រកាសជាផ្លូវ ដោយបង្ហាញថារដូវកាលទី ២ របស់រឿងដ៏ល្បី នឹងមកដល់នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤។ កាន់តែពិសេស សម្រាប់រដូវកាលទី ក៏នឹង​បង្ហាញ​ជូនអ្នកគាំទ្រទូទាំងពិភពលោក នៅឆ្នាំ ២០២៥ នៅលើ Netflix

អ្នកដឹកនាំរឿងបាន​បន្ថែមឲ្យដឹងថា៖ «ហ្គេមពិតជាជិតចាប់ផ្ដើមមែនទែនហើយ! ជាការពិតណាស់ វាមានរយៈពេល ៣ ឆ្នាំហើយចាប់តាំងពីរដូវកាលទី ១ ត្រូវបាន​ចេញផ្សាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងមិនធម្មតា ហើយមានរឿងមិនគួរឱ្យជឿជាច្រើនបានកើតឡើង។ ខ្ញុំ​រំភើប​ចិត្ត​ណាស់ ដែលសរសេរ​លិខិតនេះ​ ដើម្បី​ជម្រាបអ្នក​ពី​ដំណឹង​ នៃ​រដូវ​កាល​ទី ២ និង​ការ​ថត​បន្ថែមសម្រាប់រដូវ​កាល​ទី ៣។ [...] ខ្ញុំចង់ដឹងថាតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាចំពោះការស្វាគមន៍ Squid Game World ក្រោយ ២-៣ ឆ្នាំមកនេះ?

នៅចុងបញ្ចប់នៃរដូវកាលទី ១ Sung Ki Hoon ត្រឡប់ទៅការប្រកួតវិញ ដើម្បីស្វែងរកការសងសឹក។ ឆ្ងល់ណាស់ថា តើគាត់នឹងជោគជ័យដែរឬទេ? កីឡាករ​ជួរមុខ​ដែល​គាត់​នឹង​ជួប​លើក​នេះ​នឹង​ក្លាយជាអ្នកដែលផ្ដល់នូវភាពតានតឹង​ម្តងទៀត​។ ការប្រកួតប្រជែងដ៏ស្វិតស្វាញនឹងត្រូវបានបង្ហាញតាមរយៈរដូវកាលទី ២ ហើយបន្តនៅរដូវកាលទី ៣ នៅឆ្នាំក្រោយ។ នៅពេលដែលខ្ញុំកំពុងរៀបចំផែនការ Squid Game ថ្មី ខ្ញុំអាចបង្កើតគំនិតថ្មីៗ ហើយរីករាយដែលខ្ញុំអាចនាំវាដល់ទីបញ្ចប់ជាមួយនឹងរដូវកាលទី ៣។ ខ្ញុំ​នឹង​ខិត​ខំ​ដើម្បី​នាំ​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នារង់ចាំដោយក្តីរំភើប។ អរគុណ​ណាស់! ជួប​គ្នា​ឆាប់​ៗ​នេះ​»។

ងាកមកតួសម្តែងសម្រាប់រដូវកាលទី ២ រួមមាន Lee Jung Jae, Lee Byung Hun, Wi Ha Jun និង Gong Yoo។ សមាជិក​សម្ដែង​ថ្មី​ក៏​ត្រូវ​បាន​បញ្ជាក់​ដែរ​រួម​មាន Im Si Wan, Kang Haneul, Park Gyu Young និង​តារាច្រើន​ទៀត៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់