• 2024-08-12 03:00:00
  • ព័ត៌មាន

បវរកញ្ញាភេទទី៣កម្ពុជា ម៉ៃយ៉ា និង ហានី ក្តោបការងារធំពី នៀន នៀន ព្រមគ្នា!

  • 2024-08-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់់ៗបវរកញ្ញាភេទទី៣កម្ពុជា ២រូប គឺ កញ្ញា ម៉ៃយ៉ា Miss Queen Cambodia 2023 និងកញ្ញា ហានី Miss Queen Cambodia 2024 ស្រាប់តែត្រូវប្រកាសជាទូតសុឆន្ទៈឱ្យ Saiiana Cambodia ព្រមគ្នាក្នុងពេលតែមួយ ដែលឱកាសការងារដ៏ធំនេះទទួលបាន កញ្ញា នៀន នៀន Miss Star Cambodia 2024។

រូបភាព៖ ហ្វេសប៊ុក Nean Nean

ផ្តល់បទសម្ភាសន៍ក្នុងថ្ងៃប្រកាស BA រូបស្រស់ទាំងពីរ នៀន នៀន ថា ក្រៅពីការងារសិល្បៈ នាងក៏ជាម្ចាស់ប្រេនអាហារបំប៉នអ័រម៉ូនដ៏ល្បីផងដែរ។ ការសម្រេចចិត្តជ្រើសរើស ហានី និង ម៉ៃយ៉ា ធ្វើទូតសុឆន្ទៈ ព្រោះអ្នកទាំងពីរជាបងប្អូនក្នុងចង្កោមបវរកញ្ញាភេទទី៣ ជាមួយគ្នា។ ម៉្យាង Miss Star Cambodia 2024 ចង់ចូលរួមលើកស្ទួយ LGBTQ+ នៅកម្ពុជា តាមរយៈការផ្តល់ឱកាសការងារធំៗ ដើម្បីបង្ហាញឱ្យគ្រប់គ្នាឃើញថា ទោះបីយើងកើតមកក្នុងភេទណាមួយក៏ដោយ ក៏យើងមានតម្លៃ មានសមត្ថភាពអាចប្រកបការងារដូចបុរសស្ត្រីទូទៅ។

រូបភាព៖ ហ្វេសប៊ុក Nean Nean

ក្រៅពីការងារជាទូតសុឆន្ទៈ បវរកញ្ញារាងតូចច្រឡឹង នៀន នៀន បានឧបត្ថម្ភសំបុត្រយន្តហោះសម្រាប់ការចេញទៅប្រកួត Miss International Queen 2024 របស់ ម៉ៃយ៉ា ទៀតផង។ មិនតែប៉ុណ្ណោះ នាងក៏បានទៅជូនដំណើរ ម៉ៃយ៉ា ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យនាងមានកម្លាំងចិត្តក្នុងការប្រកួតប្រជែងដ៏ធំនេះ។

ក្នុងថ្ងៃដ៏មានអត្ថន័យនៃពិធីចុះហត្ថលេខាប្រកាសទូតសុឆន្ទៈ (BA) ហានី បានថ្លែងអំណរគុណដល់ នៀន នៀន ដែលបានយកចិត្តទុកដាក់ដល់បងប្អូនភេទទី៣។ ចំណែក ម៉ៃយ៉ា អរគុណម្ចាស់ប្រេនជាពិសេសដែលផ្តល់ឱកាសការងារ BA ឱ្យនាង ស្របពេលនាងកំពុងចេញទៅប្រកួតនៅអន្តរជាតិ។ បេក្ខភាពតំណាងកម្ពុជារូបនេះចាត់ទុកថា វាជាហ៊ុងស៊ុយដែលនាងទទួលបានការងារ BA ធំមុនចេញទៅប្រកួតនៅអន្តរជាតិ ដូច្នេះនាងនឹងខំប្រឹងបញ្ចេញឱ្យអស់ពីថាមពល ឱ្យស័ក្កសមអ្វីដែល នៀន នៀន បានផ្តល់ឱ្យរូបនាង។

រូបភាព៖ ហ្វេសប៊ុក Nean Nean

ទោះបីការងារសិល្បៈមមាញឹកខ្លាំងកម្រិតណា ក៏ Miss Star Cambodia 2024 មិនភ្លេចភារកិច្ចដ៏សំខាន់ក្នុងការតំណាងប្រទេសកម្ពុជាចេញទៅប្រកួតនៅ Miss Star International 2024 ប្រទេសប្រេស៊ីល នៃទ្វីបអាមេរិកខាងត្បូង នាចុងឆ្នាំនេះឡើយ។ ផ្ទុយទៅវិញ នៀន នៀន ធ្វើឱ្យមនុស្សជុំវិញខ្លួនដឹងថា ភេទទី៣មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារ និងរកស៊ីក្នុងពេលតែមួយ។

រូបភាព៖ ហ្វេសប៊ុក Nean Nean

កន្លងមក នៀន នៀន តែងលើកឡើងថា នាងព្យាយាមជួយបងប្អូនភេទទី៣កម្ពុជាឱ្យច្រើនតាមដែលអាចធ្វើបាន ទាំងការផ្តល់កម្លាំងចិត្ត ការជួយសម្ភារៈ រួមទាំងភាពស្រស់ស្អាតពីផលិតផលរបស់នាងផងដែរ៕

អត្ថបទ៖ Ah Mouy

មតិយោបល់