• 2024-08-15 02:37:45
  • ជីវិតតារា

ជីវិតត្រូវធ្លាក់របស់ ទិនហ្វី ត្រូវអ្នកគាំទ្រម្នាក់ជួយក្នុងពេលមួយប៉ប្រិចភ្នែក

  • 2024-08-15 02:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយព័ត៌មាន HK01 បាន​ចេញផ្សាយជាហូរហែនូវ ស្ថានភាពរបស់ Stephen Chow (ទិនហ្វី) នៅប៉ុន្មានឆ្នាំ​កន្លងមកថ្មីៗ។ ស្ដេចកំប្លែងហុងកុងមានគម្រោងច្រើនទាក់ទងការផលិតភាពយន្តថ្មីៗដូចជា Mermaid 2, Shaolin Women’s Soccer (លំនាំរឿងដំណើរឆ្លងព្រេងទៅទិសខាងលិច)។ ទោះជាយ៉ាងណា គម្រោងទាំងនេះ​ពុំបាន​បន្តតាមការគ្រោងទុកឡើយ ដោយសារមាន​បញ្ហាច្រើន។

ជាការពិត ផ្អែកតាម​ប្រព័ន្ធផ្សព្វផ្សាយចិនបាន​ឲ្យដឹងថា Stephen Chow ធ្លាប់ជួបវិបត្តិធ្ងន់ទាក់ទងនឹង​ការស្វែងរកចំណូល ហើយបញ្ហា​នេះ​ស្ទើរតែធ្វើឲ្យគម្រោងការផលិតរឿង «Mermaid 1» ស្ទើរតែនឹងលុបចោលម្ដងទៅហើយ។ ក្រោយមក​លោកបាន​សហការជាមួយនឹង​​ក្រុមហ៊ុនកម្សាន្តចិនមួយគឺ Huayi Brothers ដើម្បីផលិតរឿង «Mermaid 1» ​នេះ។ ទោះជាយ៉ាងណា​​ ឈានដល់ពាក់កណ្ដាលទី ដៃគូសហការទាំងពីរក៏មានការប៉ះទង្គិចនឹងគ្នា ហើយក្រុមហ៊ុននោះថែមទាំងដកការវិនិយោគចេញទៀតផង។ ជាលទ្ធផល រឿងនេះ​ក៏ត្រូវ​ជួបឧបសគ្គជាបន្តបន្ទាប់។

ដំណឹង​នេះក៏បាន​លេចឮដល់ អ្នកគាំទ្រម្នាក់របស់ Stephen Chow ម្នាក់ដែលមាន​ឈ្មោះថា Cheng Qi Feng។ ពេលឃើញតារាក្នុងចិត្តជួបបញ្ហា អ្នកគាំទ្ររូបនេះក៏បានវិនិយោគក្នុងគម្រោងមួយនេះ និងចង់សម្ដែងជាតួតូចមួយក្នុងរឿងរបស់ Idol។ ដូច្នេះ Stephen ក៏បានដាក់តួ Qi Feng ជាតួមេទ័ព Zheng អ្នកដែលតែងតែឈ្លោះជាមួយនឹង​តួឯកប្រុស។

ជាលទ្ធផល​ រឿងនេះ​នេះ​ពិតជាមិនធ្វើឲ្យគ្រប់គ្នា​ខកចិត្តដែរ ទោះមាន​ឧបសគ្គ​កើតឡើង​ច្រើន​ក៏ពិតមែន ប៉ុន្តែវាពិតជាផ្ទុះខ្លាំងនៅលើ Box Office ពេលចេញផ្សាយ ដោយរកបាន ៣,៣ពាន់លានយ័ន (ខ្ទង់ ៤៥៩,៥០១ ដុល្លារ)

យ៉ាងណា​មិញ បើផ្អែកតាម Sohu តួធំៗដូច Stephen Chow តែងភ្នាល់ដាក់កុងត្រាជាមួយនឹងអ្នកវិនិយោគ។ ឯស្ទីលធ្វើការរបស់លោក គឺទាមទារតម្រូវការខ្ពស់ពីតួៗ ហេតុនេះហើយទើប ត្រូវចំណាយពេលច្រើន និងអស់ទុនតាមនោះ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី