• 2016-11-17 10:49:25
  • ភាពយន្ត

ភាពយន្ត​ភាគ​ថៃ​ថ្មី​សន្លាង​មួយ​ទៀត នឹង​បង្ហាញ​វត្តមាន​នៅ​ភីអិនអិន

  • 2016-11-17 10:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ភាគ​ថៃ​ជា​ច្រើន​រឿង​កន្លង​មក​ហើយ​ដែល​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិក​ជន​អ្នកទស្សនា ដូចជា រឿង «ភរិយា​បណ្ដូល​ចិត្ត» «សុភាព​បុរស​ថៈរថន» និង​រឿង «មាន​សំបុក​តែ​រងា» ជា​ដើម។

ដោយ​ឡែក​រឿង​ភាគ​ថៃ​ថ្មី​មួយ​ទៀត «ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ ឬ Fai Lang Fai » នឹង​បង្ហាញ​វត្តមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន ចាប់​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា បន្ទាប់ពី​រឿង «សុភាព​បុរស​ថៈរថន»។​

«ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ» រៀប​រាប់​ពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​កាល​ពី ២៥ ឆ្នាំ​មុន ដែល​ប៉ា​របស់​លីឡា និង​ប៉ា​របស់​ណារ៉ុត បាន​វិនិយោគ​មុខ​ជំនួញ​ជាមួយ​គ្នា ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ប៉ា​របស់​ណារ៉ុត បាន​ក្បត់​ប៉ា​របស់​លីឡា។ ប៉ា​របស់​លីឡា ត្រូវ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ប្រពន្ធ​របស់​គាត់​ក៏​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​នេះ។ ចំណែក​ប៉ា​របស់​លីឡា ​ត្រូវ​ពិការ​អស់​មួយ​ជីវិត​។ បន្ទុក​ទាំង​អស់​ត្រូវ​ធ្លាក់​លើ​លីឡា​ទាំង​ស្រុង ជីវិត​ក៏​ត្រូវ​បាន​ផ្លាស់​ប្តូរ។

នាង​គិត​ថា​នឹង​សង​សឹក​អ្នក​ដែល​បាន​យក​អ្វីៗ​ពី​ប៉ា​របស់​នាង​ត្រឡប់​មក​វិញ។ លីឡា​បាន​ប្តេជ្ញា​លះ​បង់​ជីវិត​ដើម្បី​បំផ្លាញ​គ្រួសារ​សត្រូវ​របស់​នាង ដើម្បី​ចង់​ឱ្យ​ប៉ា​របស់​នាង​បាន​សប្បាយ​ចិត្ត។ ប៉ុន្តែ​គម្រោង​ការ​នេះ​មិន​ងាយ​ស្រួល​នោះ​ឡើយ ណារ៉ុត​តែង​ព្យាយាម​ការពារ​គ្រួសារ​របស់​ខ្លួន។ ស្រប​ពេល​នោះ​ដែរ​ សេចក្ដី​ស្រឡាញ់​ក៏​កើត​ឡើង ណារ៉ុត​បាន​ធ្វើ​គ្រប់​យ៉ាង​ទាំងអស់​ដើម្បី​ពន្លត់​ភ្លើង​កំហឹង​របស់​លីឡា ដោយ​ព្យាយាម​យក​ចិត្ត និង​ផ្តល់​ក្ដី​ស្រឡាញ់​ដល់​នាង។

តើ​លីឡា​ព្រម​ទទួល​យក​ក្តី​ស្រឡាញ់​នេះ ហើយ​បោះ​បង់​ចោល​គំនុំ​សង​សឹក​នេះ​ដែរ​ទេ? ទាំង​អស់​នេះ​នឹង​បង្ហាញ​ជូន​នៅ​ក្នុង​រឿង «ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ» ដែល​មាន​ផ្សាយ​ជូន​ចាប់​ពី​ថ្ងៃ​ទី២១ វិច្ឆិកា រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ ពុធ វេលា​ម៉ោង ៩:០០-១០:០០ យប់។

រឿង​នេះ​នឹង​មាន​វត្តមាន​កំពូល​តារា​សម្តែង​ដ៏​ល្បី​របស់​ថៃ គឺ​បុរស​សង្ហា Boy Pakorn Chatborirak ចាប់​ដៃគូ​ជាមួយ​តួ​ឯក​ស្រី​ដ៏​ស្រស់​សោភា​កញ្ញា Peeranee Kongthai (Matt)។ ដូច្នេះ​សម្រាប់​ប្រិយមិត្ត​គាំទ្រ សូម​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​ភាព​យន្ត​ភាគ​ថៃ​លំ​ដាប់​លេខ​១​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។ ទស្សនា​ឈុត​ខ្លី៖

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់