• 2016-11-22 09:48:27
  • ភាពយន្ត

​រឿង​ភាគ​ខ្មែរ​នៅ​ភី​អិន​អិន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​

  • 2016-11-22 09:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់ពី​បាន​ចាក់​ផ្សាយ​រឿង​ភាគ​ខ្មែរ​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​ចំនួន​ពីរ ​គឺ​រឿង​ «​ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ​» និង​រឿង «​សង្គ្រាម​បេះដូង​» បាន​អង្រួន​បេះដូង​ប្រិយមិត្ត​ ទស្ស​និក​ជន​កាន់​តែ​ច្រើន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែរ​នៅ​ភី​អិន​អិ​ន​។

​ដោយ​សារ​តែ​មើល​ឃើញ​​​វិសាលភាព​នៃ​ការ​រីក​ដុះ​ដាល​វិស័យ​ភាព​យ​ន្ត​ខ្មែរ ទើប​ភី​អិន​អិន​ខិត​ខំ​បង្កើត​ និង​ផលិត​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែ​រថ្មីៗ ​​មាន​ទាំង​ស្នេហា ​អប់​រំ កំប្លែង និង​ការ​តស៊ូ​ក្នុង​ជីវិត​​។

​កញ្ញា​ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​​ភី​អិន​អិន​មាន​ប្រសាសន៍ថា​ «​ដោយសារតែ​យើង​ឃើញ​ថា ​សន្ទុះ​នៃ​ការគាំទ្រ​ស្នាដៃ​ផលិត​រឿង​ភាគ​ខ្មែរ​កាន់តែ​កើន​ឡើង បើ​ទោះបីជា​ស្នាដៃ​ផលិត​នៅ​មាន​កម្រិត ប៉ុន្តែ​ពួកគាត់​ទាំងអស់​គ្នា ទាំង​អ្នក​ដឹក​នាំ ​ទាំង​អ្នក​សម្តែង​កំពុង​ខិត​ខំ​បន្ថែម​ទៀ​ត​ក្នុង​ការ​ផលិត​រឿង​ភាគ​ខ្មែរ​សម្រាប់​ទស្ស​និក​ជន​។ នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះ ភី​អិន​អិន​នឹង​ចាក់ផ្សាយ​រឿង​ភាគ​ខ្មែរ​ឱ្យ​បាន​ច្រើន​ជាង​៣០០​ម៉ោង​ក្នុង​មួយឆ្នាំ​។ នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត ​​ភី​អិន​អិន​គ្រោង​នឹង​ផលិត​ឱ្យ​បាន​ច្រើន​ទ្វេ​មួយ​ជា​ពីរ​»​។

​ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​​ខាង​លើ​​ក៏​បាន​សំណូមពរ​​ប្រិយមិត្ត​ឱ្យ​ជួយ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​យើង ប្រសើរ​ជាង​បន្តុះ​បង្អាប់ និង​ជួយ​គ្នា​ដើម្បី​អភិវឌ្ឈ​ភាពយ​ន្ត​ខ្មែរ​ឱ្យ​កាន់តែ​ល្បី​ជាង​នេះ​ទៀ​ត​។ ​​សម្រាប់​​ចុងឆ្នាំ​២០១៦​នេះ​ ប្រិយមិត្ត​នឹង​បាន​ទស្សនា​ខ្សែ​ភាព​យ​ន្ត​ភាគ​ខ្មែ​រ​ថ្មី​ចំ​នួន​ពីរ​រឿង​ គឺ​រឿង «កែវ​​ភ្នែក​» និង​រឿង​«​ភក្តី​ស្នេហ៍​ទ្វេ​​ភព​» ព្រម​ទាំង​រឿង​ភាគ​ខ្មែរ​ជាច្រើន​ទៀត ដែល​ភី​អិន​អិន​កំពុងតែ​ផលិត​ និង​ត្រៀម​ចាក់​ផ្សាយ ដោយ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​​គ្រប់​រសជាតិ​ជីវិត​។

អ្វី​ដែល​កាន់តែ​ពិសេស ភី​អិន​អិន​នឹង​ព​ង្រី​ក​ម៉ោង​ចាក់ផ្សាយ​រឿង​ភាគ​ខ្មែរ​រយៈពេល​មួយ​ម៉ោង​ពេញ​នៅ​ក្នុង​ម៉ោង​មាស ដើម្បី​ត​ម្រូ​វចិ​ត្ត​​​ទស្ស​និក​ជន​ជាច្រើន​ដែល​បាន​សំ​ណូ​ម​ពរ​​តាម​រយៈ​​​​ Facebook Page​ PNN Drama Fan Club ​ហើយ​ការ​ព​ង្រី​ក​ម៉ោង​ចាក់ផ្សាយ​នេះ​ដែរ ក៏​ដើម្បី​លើកស្ទួយ​វិស័យ​ភាព​យ​ន្ត​ខ្មែរ​ឱ្យ​កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​បន្ថែម​ទៀត​ពីសំ​ណាក់​ប្រិយមិត្ត​ទស្ស​និក​ជន​ទូទាំង​ប្រទេស​៕

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់