• 2016-12-21 08:22:10
  • ភាពយន្ត

ប៉ុន្មាននាទីមុន​នេះ​​​រឿង "វិកល​ចរិត" បាន​ពាន​ពី​​អន្តរជាតិ

  • 2016-12-21 08:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​​លោក ហ៊ុយ យ៉ាឡេង ផលិតករ​​រឿង "វិកល​ចារិក" បាន​ប្រកាស​​ថា ភាពយន្ត​របស់​ខ្លួន​ទទួល​បាន​ពាន​១​ហើយ ពី​ប្រទេស​ចិន ជា​ទី​ដែល​លោក​បាន​យក​ភាពយន្ត​ទៅ​ចូល​រួម​​មហោស្រព​ភាពយន្ត​នៅ​​ទីនោះ។

លោក ហ៊ុយ យ៉ាឡេង បាន​យក​​ភាពយន្ត​​រឿង "វិកល​ចរិត" ទៅ​ចូល​រួម​​មហោស្រព​ភាពយន្ត​នៅ​​​​ឯ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​។ បើ​តាម​ឲ្យ​ដឹង​ពីលោក ស៊ុម​ ស៊ីថែន អ្នក​ចាត់ការ​ទូទៅ​របស់ ពូព្រហ្ម អ៊ិនធើធេនមេន បាន​ឲ្យ​ដឹង​ថាពាននេះជាពាន​ Screening Award។​

ផលិតករ​រូប​នេះ​ឡើង​ថា ពាន​ខាង​លើ​គឺ​ជា​ពាន​រង្វាន់​អន្តរជាតិ​​លើក​ទី​១​មួយ​អាជីព​សិល្ប​របស់​​ខ្លួន​។ លោក​​ថា ការ​ទទួល​បាន​ពាន​នេះ ដោយ​សារ​តែ​ក្រុម​ការងារ​និង​​តារា​សម្ដែង​អ្នក​និពន្ធ​រួម​គ្នា​បង្កើត​ឡើង​ពិសេស​គឺ​មាន​ការ​ចូល​រួម​គាំទ្រ​​ពី​ទស្សនិកជន៕

អត្ថបទ៖ ខុត សីហា

មតិយោបល់