• 2016-12-29 12:00:00
  • ភាពយន្ត

រឿង "ប្រពន្ធ​ពស់" ដ៏​ល្បី​របស់​ឥណ្ឌា ត្រៀម​បញ្ចាំង​លើ​ទូរទស្សន៍​ហង្ស​មាស ជា​លើក​ដំបូង

  • 2016-12-29 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​បើក​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៧ កំពូល​រឿង​ភាគ​ដ៏​ល្បី​ល្បាញ​របស់​ឥណ្ឌា នឹង​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ជា​លើក​ដំបូង ដើម្បី​បង្កើត​ជា​ចំណី​ចក្ខុ​ថ្មី ប្លែក និង​អស្ចារ្យ​បំផុត​សម្រាប់​ទស្សនិកជន។

ទស្សនីយភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​រឿង "ប្រពន្ធ​ពស់" ដែល​ត្រៀម​ដាក់​បញ្ចាំង​នេះ នឹង​បង្កើត​ជា​រសជាតិ​ថ្មី​មួយ​បែប​ទៀត​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​ទស្សនា​ជក់​ចិត្ត​បំផុត។

"ប្រពន្ធ​ពស់" បង្ហាញ​ពី​សេចក្ដី​ស្នេហា​បង្កប់​ដោយ​គំនុំ​សង​សឹក។ រឿង​ភាគ​ល្អ​មើល​មួយ​នេះ នឹង​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ចាប់​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ១ រសៀល រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ សុក្រ។

សូម​មើល​ Trailer ​ខាង​ក្រោម៖

ដោយ៖ សុផាត

មតិយោបល់