• 2017-01-02 12:00:00
  • ភាពយន្ត

តួ​ឯក​ប្រុស​ក៏​សង្ហា តួ​ឯក​ស្រី​ក៏​ស្អាត តារា​ភាពយន្ត​ល្បី​បំផុត​របស់​ម៉ិកស៊ីកូ បង្ហាញ​ខ្លួន​លើ​ទូរទស្សន៍​ហង្សមាស

  • 2017-01-02 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន នៅ​ពេល​ដឹង​ថា​កំពូល​ខ្សែ​ភាព​យន្ត​ភាគ​ដ៏​ល្បី​រន្ទឺ​របស់​ម៉ិកស៊ីកូ ដែល​ទស្សនិក​ជន​នៅ​​អឺរ៉ុប និង​តំបន់​អាស៊ី លាន់​មាត់​ថា​ល្អ​មើល ឥឡូវ​នេះ​បាន​មក​ដល់​កម្ពុជា​ហើយ នោះ​គឺ រឿង «ទឹក​ភ្នែក​ភរិយា»។

ទឹក​ភ្នែក​ភរិយា ជា​ខ្សែ​ភាព​យន្ត​ភាគ​មនោសញ្ចេតនា​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​បំផុត រហូត​ធ្វើ​ឱ្យ​ទស្សនិក​ជន​កើត​ក្ដី​រំភើប ពេល​ខ្លះ​ស្រក់​ទឹក​ភ្នែក ជួន​កាល​ក៏​ភ័យ​រន្ធត់​គ្រប់​ឈុត​គ្រប់​ឆាក បាន​បង្កើត​ភាព​ប្រទាក់​ក្រឡា​រហូត​ដល់​ទី​បញ្ចប់។ តួ​ឯក​ប្រុស លោក Die Rivas David និង​តួ​ឯក​ស្រី នាង Olvido ត្រូវ​មហា​ជន​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ទេពកោសល្យ​សម្ដែង​ល្អ​ឥត​ខ្ចោះ ដែល​អាច​ទាក់​ទាញ​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​លង់​ជ្រៅ​ទៅ​តាម​សាច់​រឿង​របស់​ពួក​គេ។

កំពូល​ខ្សែ​ភាព​យន្ត​ភាគ​នេះ កំពុង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ សុក្រ វេលា​ម៉ោង ១១ ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់។

ចង់​ដឹង​ថា​តើ ភាព​យន្ត​ភាគ​ល្បី​កក្រើក​នេះ ល្អ​មើល​ប៉ុណ្ណា កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​ណា៎!

សូម​មើល Trailer៖

សូម​មើល​រឿង «ទឹក​ភ្នែក​ភរិយា» ភាគ​១៖

ដោយ៖ សុផាត

មតិយោបល់