• 2017-01-03 02:31:51
  • ភាពយន្ត

ណែនាំ​គូ​ស្នេហ៍​ពិសេស​ទី​៣​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤"

  • 2017-01-03 02:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន Sabay ​បាន​បង្ហាញ​គូ​ស្នេហ៍​ទី​២​ក្នុង​រឿង "ស្នេហ៍​ស្វ័យ​គុណ​៤​" ​រួចមក​ហើយ។ ដោយ​ឡែក​ថ្ងៃ​នេះ​ក្រុម​ការងារ​ នឹង​នាំ​អារម្មណ៍​​ប្រិយមិត្ត​ក៏​ដូចជា​អ្នក​គាំទ្រ​ទាំង​អស់​ទៅ​ស្គាល់​គូ​ស្នេហ៍​ពិសេស​ទី​៣ វិញ​ម្ដង។​​​

សុធា អ៊ីណែស ជា​អ្នក​និពន្ធ​​ "ស្នេហ៍​ស្វ័យ​គុណ​៤​" បាន​លើក​ឡើង​ថា គូ​ស្នេហ៍​ទី​៣​នេះ​គឺ​ជា​ស្នេហា​ត្រីកោណ​រវាង សាមឌី សិលា និង ឃ្លិន។ ​សាមឌី​ ជា​អ្នក​និពន្ធ​មាន​​ស្វាមី​ជា សិលា​ មុខ​របរ​ជា​ប៉ូលីស សំងាត់ ធ្វើ​ការ​នៅ​ ខេត្ត​កែប។ អ្នក​ទាំង​ពីរ​ ជួប​គ្នា​រាល់​ ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ តែប៉ុណ្ណោះ។ សាមឌី​មិន​អាច​ទៅ​រស់​​នៅ​ ខេត្ត​កែប ជាមួយ​ស្វាមី​បាន​នោះ​ទេ​​ ​ព្រោះ​ត្រូវ​មើល​ថែ​ម្ដាយ​ក្មេក​ នៅ​ភ្នំពេញ។

អ្នក​និពន្ធ​បន្ត​ទៀត​ថា ថ្ងៃ​មួយ ឃ្លិន​ ដែល​ជា​អតីត​គូ​ស្នេហ៍​របស់​ សាមឌី ​​ដែល​នៅ​អាមេរិក បាន​មក​លេង​ស្រុក​ខ្មែរ​ និង​ចង់​រកស៊ី​នៅ​ស្រុកខ្មែរ ។ សាមឌី ​នាំ​ ឃ្លិន ដើរ​លេង​ទៅ​មើល​ទី​តាំង​រកស៊ី ​នៅ​កំពត​ និង​ កែប​ ដោយ ឆ្លៀត​ពេល ទៅ​មើល​ ស្វាមី​នៅ​ទីនោះ​ដែរ។ ភ្លាមៗ​នោះ សាមឌី និង ឃ្លិន នឹក​ឃើញ​រឿង​ចាស់​ឡើង​ មក​វិញ​។ នៅ​ពេល​សិលា​មក​ឃើញ​អ្នក​ទាំង​ពីរ ស្និទ្ធ​ស្នាល​គ្នា​ គេ​កើត​ក្តី​ប្រច័ណ្ឌ​ យ៉ាង​ខ្លាំង​ រួច​ដើរ​ចេញ​ពី សាមឌី។ ឃ្លិន ឃើញ​ដូច្នេះ ក៏​សម្រេច​ចិត្ត​ចាក​ចេញ​ ពី​ស្រុក​ខ្មែរ។ តើ​ក្តី​ស្រលាញ់ អាច​ឈ្នះ​ក្តី​ប្រច័ណ្ឌ​បាន​ឬទេ? ចុះ​បើ​ការ​សម្រេច​ចិត្ត​​មួយ​ភ្លែត​របស់​អ្នក អាច​នឹងធ្វើ​អោយ​អ្នក​លែង​ បាន​ជួប​មុខ​ មនុស្ស​ដែល​អ្នក​ស្រលាញ់​តែ​ម្នាក់​នោះ? តើ​ស្នេហា​របស់​អ្នក​មាន​តម្លៃ​យ៉ាង​ណា?

កុំ​ភ្លេច​តាម​ដាន​រឿង​រ៉ាវ​របស់​គូស្នេហ៍​ទី​៤ ​ទៀត​ និង​​រង់​ចាំ​ទស្សនា​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" ទាំង​អស់​គ្នា​នៅ​​ថ្ងៃ​ទី ១៩ មករា​ទាំង​អស់​គ្នា​ណា៕​

អត្ថបទ៖ Samedy

មតិយោបល់