• 2017-01-04 02:23:02
  • ភាពយន្ត

ទើប​តែ​ដឹង ​ថត​រឿង​ម្តង​ៗ​ ប៉ែន ភ័ក្រ្ត​សុធា​រិទ្ធ ទិញ​សំ​លៀក​បំពាក់​ខ្ទង់​ពាន់​ដុល្លារឯណោះ!

  • 2017-01-04 02:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ែន​ ភ័ក្រ្ត​សុ​ធា​រិទ្ធ បាន​ប្រាប់ ​Sabay ថា​នៅ​ពេល​ថត​រឿង​ម្តង​ៗ ​លោក​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ចន្លោះ​ពី​១០០០​ដុល្លារ​ ទៅ ១២០០ ដុល្លារ​​ដើម្បី​ទិញសំលៀកបំពាក់។

“បា​ទ​បង​ពេល​ថត​រឿង​ម្តងៗ​ខ្ញុំ​ត្រូវ​ចំណាយ​លុយ​ទិញ​សំលៀក​បំពាក់​អស់​​៨០០ ដុល្លារ​ទេ​បង​ តែ​នៅ​ពេល​ថត​ខ្វះ​អី​យើង​ត្រូវ​ទិញ​ហ្នឹង​បន្ថែម​ទៀត និយាយ​សរុប​ទៅ​ប្រហែល​១០០០​ ដុល្លារ​ទៅ ១២០០ ដុល្លារ។ ការ​ចំណាយ​ទិញ​សំលៀក​បំពាក់​ ១០០០ ទៅ ១២០០ ដុល្លារ​នេះ​រយៈ​ពេល​៣​ខែ​ទើប​ខ្ញុំ​ទិញ​ម្តង... ទិញ​ម្តង​ខ្ញុំ​អាច​ថត​បាន​ ២​ទៅ​៣​រឿង​​"។ ប៉ែន ភ័ក្រ្ត​សុធារិទ្ធ ថ្លែង​។

ការ​វិនិយោគមុន​លើ​ការ​ថត​រឿង​នេះ សុធារិទ្ធ ប្រាប់​ថា ផាត់​ជាមួយ​តម្លៃ​ខ្លួន គឺ​លោក​សល់​តិច​តួច​ប៉ុណ្ណោះ រឿង​ខ្លះស្ទើរ​មិន​រួច​ខ្លួន​ផង។

វិល​មក​ការ​សម្ដែង​វិញ តួ​ឯក​ប្រុស​រឿង​ "ក្រ​មុំ​ប៉េង​បោះ​កំលោះ​ត្រី​ឆ្អើ​" បន្ថែម​ថា​ លោក​ចូល​ចិត្ត​សម្តែង​ជា​តួ​អង្គ​ម្នាក់​ដែល​រស់​នៅ​ជន​បទ​ស្រុក​ស្រែ​ចំការ​ ព្រោះ​នេះ​ជា​ចំណង់​ចំណូល​ចិត្ត។ ម្យ៉ាង​វិញ​ទៀត​មិន​សូវ​ចំណាយ​ថវិកា​ទិញ​សំលៀក​បំពាក់​ច្រើន​ ដូច​តួ​អង្គ​ដែល​រស់​នៅ​ទី​ក្រុង​ឡើយ​៕ ​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់