• 2017-01-05 12:00:00
  • ភាពយន្ត

រឿង «ប្រពន្ធ​ពស់» ល្បី​ថា​ល្អ​មើល នរណាៗ​ក៏​នាំ​គ្នា​មើល​រឿង​ហ្នឹង​ដែរ

  • 2017-01-05 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ដែល​ហង្ស​មាស បាន​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ភាគ​ឥណ្ឌា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ខ្លួន នា​ដើមឆ្នាំ​២០១៧ នេះ។

ការ​បញ្ចាំង​ភាព​យន្ត​ដ៏​ល្បី «ប្រពន្ធ​ពស់» នេះ ឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិក​ជន ដោយ​មាន​ខ្លះ​និយាយ​ថា ទៅ​ណា​មក​ណា ក៏​ឃើញ​គេ​នាំគ្នា​មើល​រឿង «ប្រពន្ធ​ពស់» ស្ទើរ​តែ​គ្រប់​ផ្ទះ។

កញ្ញា គន្ធា និស្សិត​ឆ្នាំទី​២ ​សាកល​វិទ្យាល័យ​វេស្ទើន៖ "ចា៎ រឿង ប្រពន្ធ​ពស់ ហ្នឹង ខ្ញុំ​ចាប់​អារម្មណ៍​តាំង​ពី​ឃើញ​គេ​ប្រូម៉ូត​ក្នុង​ទូរទស្សន៍​ម៉េស ហើយ​ក៏​ចាំ​តាម​ដាន ពេល​បាន​ទស្សនា​ទៅ ពិត​ជា​ល្អ​មើល​ដូច​គេ​ថា​មែន ព្រោះ​មាន​មន្ត​អាគម​អ៊ីចឹង​ទៅ ប្លែក ខ្ញុំ​ចូលចិត្ត"។

លោក សុខ​ណា អ្នក​លក់​កាហ្វេ​នៅ​ទួល​ទំពូង៖ "ឱ្យ​តែ​ដល់​ម៉ោង​១២ ប្រពន្ធ​ខ្ញុំ​ឱ្យ​បើក​ប៉ុស្តិ៍​ហង្ស​មាស មើល​រឿង ប្រពន្ធ​ពស់ ព្រោះ​ល្បី​ថា​រឿង​ហ្នឹង​ល្អ​មើល ហើយ​ម៉ូយ​កាហ្វេ​ខ្ញុំ​ក៏​និយម​មើល​រឿង​ហ្នឹង​ដែរ"។

អ្នកស្រី ហួយ អាជីវករ​នៅ​ក្រុង​តាខ្មៅ៖ "និយាយ​ទៅ សាច់​រឿង​ប្រទាក់​ក្រឡា​គ្នា មាន​ច្រើន​រសជាតិ​អ៊ីចឹង​ទៅ នៅ​ម្ដុំ​នេះ​ដល់​ម៉ោង​១២ មិន​ទាន់​ទេ គេ​នាំ​គ្នា​បើក​មើល​ហើយ"។

«ប្រពន្ធ​ពស់» មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ សុក្រ វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង​១ រសៀល នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក Hang Meas HDTV

សូម​មើល Trailer៖

ដោយ៖ សុផាត

មតិយោបល់