- 2017-02-22 03:18:41
- ភាពយន្ត
ភីម៉ៃ ឡើងថ្លៃខ្លួន មិនស្មានដល់
- 2017-02-22 03:18:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភីម៉ៃ ឡើងថ្លៃខ្លួន មិនស្មានដល់
ចន្លោះមិនឃើញ
ដំបូងឡើយ តារាសម្ដែងមាឌយក្សលោក ភីម៉ៃ ស៊ីថ្លៃថតម្ដងត្រឹម១០ ទៅ២០ ដុល្លារក្នុងមួយថ្ងៃទេ ប៉ុន្តែដោយសារតែប្រជាប្រិយភាពកាន់ស្ទុះឡើង តម្លៃខ្លួនរបស់លោកឡើងដល់១២០០ ទៅ ១៥០០ ដុល្លារក្នុង១រឿង។
ជាង១០ឆ្នាំហើយដែលលោក ភីម៉ៃ បានបោះជំហានលើវិថីសិល្បៈ ដែលលោកធ្លាប់បានថតចំនួន៤៧រឿងមកហើយ។ ភាពយន្តធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើលោកកាន់តែច្បាស់នោះ មានរឿង"គ្រាប់ពេជ្រ" រឿង "ប៉ុបពីទៅហូលីវ៉ូដ" និងរឿង "កំណត់ហេតុនាងនាថ"ជាដើម។
បច្ចុប្បន្នតារាសម្ដែងដែលស្ថិតក្នុងក្រសែភ្នែកផលិតករថៃ ហើយគ្រោងហៅទៅថតភាពយន្តឲ្យប្រទេសថៃរូបនេះ កំពុងតែជាប់កុងត្រាថតរឿងថ្មីមួយទៀតឲ្យផលិតកម្ម"ឥន្ទ្រានិមិត្ត" គឺរឿង"សសរកន្លោង"។ ភាពយន្តមួយចុងក្រោយនេះ លោក ភីម៉ៃ ទទួលបានតម្លៃខ្លួន១២០០ ដុល្លារ។ តាមការវាយតម្លៃរបស់សាមីខ្លួន ភីម៉ៃថា ថ្លៃខ្លួនរបស់លោកមិនអាចឡើងថ្លៃខ្ពស់ជាងនេះបានឡើយ ត្បិតអីខ្លួនមិនមែនជាតារាកំប្លែងអាជីព ទីផ្សារមិនសម្បូរដូចតារាកំប្លែងអាជីពឡើយ ។
សូមស្ដាប់វីដេអូរបស់លោក ភីម៉ៃ ជុំវិញការឡើងថ្លៃខ្លួន លើការថតភាពយន្តដូចខាងក្រោម៖