• 2017-03-12 03:51:47
  • ភាពយន្ត

រូប​គីងកុង​កម្ពស់​ជាង ៥ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​ហ្មត់ នៅ​​រោង​កុន​វៀតណាម

  • 2017-03-12 03:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា មើល​​រូប​គីងកុង​កម្ពស់ ៥​ម៉ែត្រ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​អំឡុង​ពេល​ចាក់​បញ្ចាំង​រឿង​ថ្មី Kong: Skull Island នៅ​រោង​ភាព​យន្ត​មួយ​ក្នុង​ក្រុង​ហូជីមិញ ដោយ​នឹក​ស្មាន​ថា​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ។ ប៉ុន្តែ​ក្រោយ​មក ភ្លើង​ឆេះ​កាន់​តែ​​ខ្លាំង ទើប​ដឹង​ការ​ពិត និង​នាំ​គ្នា​គេច​ខ្លួន។

រូប​គីងកុង​ដ៏​ធំ និង​ឆាក​ផ្សព្វផ្សាយ​រឿង​នៅ​ខាង​ក្រៅ​រោង​កុន ត្រូវ​ភ្លើង​ឆេះ​ពេញ​ទំហឹង​ត្រឹម ៥​នាទី​ប៉ុណ្ណោះ។ អ្នក​បាន​ឃើញ​ហេតុការណ៍​នេះ ដំបូង​ឡើយ​គិត​ថា​ជា​កម្មវិធី​ផ្សព្វផ្សាយ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ដោយ​មិន​បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ឡើយ។ នៅ​ពេល​ភ្លើង​ឆេះ​រាលដាល​កាន់​តែ​ខ្លាំង​ឡើង ទើប​នាំ​គ្នា​ស្រែក និង​គេច​ខ្លួន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​អំឡុង​ម៉ោង​ប្រហែល ៧:០៥​នាទី កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ខណៈ​ក្រុម​អ្នក​រាំ​កំពុង​សម្ដែង​លើ​ឆាក។ ក្រោយ​មក ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​គ្រប់​គ្រង​ស្ថានការណ៍​ទាំង​ស្រុង នៅ​ប្រហែល ១៥​នាទី​បន្ទាប់។

ការ​សម្ពោធ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត Kong: Skull Island មាន​ការ​ចូល​រួម​ពី​​មន្ត្រី​វៀតណាម ព្រម​ទាំង​មន្ត្រី​ទូត​អាមេរិក​ជា​ច្រើន ព្រោះ​ខ្សែ​ភាពយន្ត​នេះ​បាន​ថត​នៅ​រដ្ឋធានី​ហាណូយ និង​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ក្នុង​ប្រទេស​វៀតណាម៕

ប្រភព៖ ABC.net ប្រែ​សម្រួល៖ គង់ វិសាល

មតិយោបល់