
- ពុធ, 22 មីនា 2017 04:51
- ភាពយន្ត
មើលតែឈុតក្រៅឆាកដ៏ពិសេសរឿង "Beauty and the Beast” ក៏ស្លុងអារម្មណ៍ដែរ
- ពុធ, 22 មីនា 2017 04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែឈុតក្រៅឆាកដ៏ពិសេសរឿង "Beauty and the Beast” ក៏ស្លុងអារម្មណ៍ដែរ
ជាការពិតភាពយន្ត "Beauty and the Beast” របស់ក្រុមហ៊ុនភាពយន្ត Disney កំពុងតែវាយលុកខ្លាំងក្នុងទីផ្សារភាពយន្តក្នុងពិភពលោក។ ក្នុងនោះសរុបទឹកប្រាប់រកបានពីជុំវិញពិភពលោក ភាពយន្តនេះរកបាន៣៩២,៥លានដុល្លារហើយ ខណៈចំណាយទុនផលិតតែ១៦០លានដុល្លារប៉ុណ្ណោះ។
លើពីនេះ "Beauty and the Beast” បានបំបែកកំណត់ត្រាជាច្រើនត្រឹមសប្ដាហ៍បញ្ចាំងដំបូង ពោលបំបែកកំណត់ត្រា G movie (រឿងសម្រាប់គ្រប់វ័យ) យកឈ្នះរឿង "Finding Dory" និងក្លាយជារឿងរកចំណូលបានច្រើនជាងគេក្នុងការបញ្ចាំងនៅសប្ដាហ៍ដំបូង នាឆ្នាំ២០១៧ ជាដើម។ បើងាកទៅមើលឈុតក្រៅឆាកវិញ "Beauty and the Beast” ចំណាយទុករៀបចំកន្លែងពិតច្រើនដូចជាផ្ទះ វិមាន តែក៏មានការថតក្នុងស្ទូឌីយោកាត់តច្រើនគួរសមដែរ។ ឯចម្រៀងក្នុងសាច់រឿងក៏ពីរោះជក់ចិត្តខ្លាំង៕
ប្រភព៖ YouTube ប្រែសម្រួល៖ ហេង សុធារិទ្ធិ