- 2017-04-10 05:12:02
- ភាពយន្ត
យប់ចុងក្រោយ តារាខ្មែរ-ថៃ លេងម៉ាអស់ដៃហ្មង
- 2017-04-10 05:12:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់ចុងក្រោយ តារាខ្មែរ-ថៃ លេងម៉ាអស់ដៃហ្មង
ចន្លោះមិនឃើញ
យប់មិញជាយប់ចុងក្រោយនៃការប្រគំតន្រ្តីរបស់ស្រាបៀ Anchor Beach Carnival 2017 នៅទឹកដីខេត្តកំពង់ចាម អ្វីដែលពិសេសនោះតារាខ្មែរ-ថៃ នាំគ្នាច្រៀងរាំជាមួយ Fan យ៉ាងសប្បាយរីករាយ។
ក្នុងនោះតារាថៃកញ្ញា KOY បានពាំនាំបទចម្រៀងច្រើនមែនទែនកាលពីយប់មិញ ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីទាំងមូលកាន់តែពិសេស។ មិនត្រឹមតែតារាថៃនោះ ទាំងសិល្បករខ្មែរ បានខិតខំព្យាយាមធ្វើយ៉ាងណា ឲ្យកម្មវិធីការប្រគំតន្ត្រីកាន់តែទទួលបានការចាប់អារម្មណ៍និងរីករាយ ជាពិសេសអ្នកគាំទ្រដែលចូលរួមបានរាំលេងកម្សាន្តជាមួយតារាៗផងដែរ។
លោកស្រី ជិន លក្ខិណា នាយកម៉ាកផលិតផលស្រាបៀ អាន់ឆ័រតំណាងឲ្យក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (Cambodia Brewery Limited) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកម្មវិធី Anchor Beach Carnival 2017 កាលពីរសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៧ នៅទីរួមខេត្តកំពង់ចាមថា ការប្រគំតន្ត្រី Anchor Beach Carnival 2017 ពិតជាផ្ដល់នូវបទពិសោធន៍ថ្មី និងសប្បាយរីករាយ លើសពីការប្រគំតន្រ្តីនានា នោះគឺស្រាបៀអាន់ឆ័របានរៀបចំក្រុមរាំបែប Carnival និងការរៀបចំតុបតែងបរិវេណទាំងមូលជាលក្ខណៈឆ្នេរសមុទ្រ ការរចនាឆាកតន្រ្តីប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ។
សប្តាហ៍ក្រោយការប្រគំតន្ត្រីស្រាបៀ Anchor Beach Carnival 2017 នឹងធ្វើដំណើរទៅដល់ខេត្តកំពង់សោម ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលកម្មវិធីនេះនឹងធ្វើឡើងរយៈពេលល៣ថ្ងៃ មិនត្រឹមតែមានការប្រគំតន្ត្រីមួយមុខប៉ុណ្ណោះទេ លោកស្រី ជិន លក្ខិណា ថានឹងមានការល្បែងកម្សាន្តប្រពៃណីខ្មែរនៅទីនោះ។
តាមដានសកម្មភាពយប់មិញទាំងអស់គ្នា៖