• 2017-04-20 04:11:46
  • ភាពយន្ត

យ៉ែម ស្រីពេជ្រ គ្មាន​សិទ្ធិថត​រឿង​ឲ្យ​ទូរទស្សន៍​ផ្សេង​

  • 2017-04-20 04:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ែម ស្រីពេជ្រ បាន​លើក​ឡើង​ថា​ នាង​គ្មាន​សិទ្ធិថត​​ខ្សែ​ភាព​យន្ត​ឲ្យ​​ទូរទស្សន៍​ផ្សេង​ក្រៅ​ពី​ប៉ុស្តិ៍​លេខ​៥​​ទេ​ ព្រោះ​ក្នុង​ពេល​នេះ​ នាង​ជាប់​កុង​ត្រា​ជា​មួយ​ប៉ុស្តិ៍​លេខ​៥​។​

តួ​ឯក​ស្រី​ក្នុង​រឿង​ "កូន​ក្រមុំ​លោក​មេឃុំ​" បន្ត​ថា​ នាង​បាន​ចុះ​កុង​ត្រា​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ រយៈ​ពេល​៣​ ឆ្នាំ​ ។ ដោយ​ក្នុង​១​ឆ្នាំ​ នាង​ត្រូវ​ថត​រឿង​ឲ្យ​ទូរទស្សន៍​នេះ ​៣​រឿង​។ "ប៉ុន្តែ​ដូច​ផលិត​កម្ម​ផ្សេង​គាត់​ផលិត​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ បើ​ខ្ញុំ​មាន​ពេល​ ហើយ​រឿង​ហ្នឹង​ខ្ញុំ​ចូល​ចិត្ត​ដែរ​ ខ្ញុំ​អាច​​ពិគ្រោះ​យោបល់​ជា​មួយ​ថ្នាក់​លើ​ បើ​គាត់​អូ​ខេ​ខ្ញុំ​អាច​ទៅ​ថត​បាន​ តែ​រឿង​ហ្នឹង​ត្រូវ​ចាក់​បញ្ចាំង​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ ទើប​ខ្ញុំ​ថត​បង​"។ ស្រី​ពេជ្រ បន្ថែម។

ដូច​នឹង​អ្វី​ដែល ស្រីពេជ្រ អះអាង​ថា នាង​អាច​សម្ដែង​បាន​តែ​ភាពយន្ត​របស់​ប៉ុស្តិ៍​លេខ​៥ ព្រឹក​មិញ​នេះ នាង​បាន​បង្ហាញ​មុខ​ក្នុង​រឿង​ទូរទស្សន៍​ដែល​នាង​ជាប់​កុង​ត្រា។ រឿង​នេះ​ មាន​ចំណង​ជើង​ថា "ចម្ការ​ម្លប់​ស្នេហ៍​" ដែល​ទើប​​ក្រុង​ពាលី​ព្រឹក​នេះនៅ​សណ្ឋាគារ​ សូហ្វីតែល​ភូគីត្រា។

រឿង​ "ចម្ការ​ម្លប់​ស្នេហ៍​" នេះ​ដែរ​ គឺ​ជា​ខ្សែ​ភាព​យន្ត​ភាគ​លើក​ទី​៧​ ដែល​ប៉ុស្តិ៍​លេខ​៥​ បាន​ផលិត​ដោយ​ខ្លួន​ឯង​ផ្ទាល់​មាន​ ៣២​ ភាគ​ ​ចូល​រួម​សម្ដែង​ដោយ​ លោក ជា លាង​ឈែ កញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាង ឆ័យលី ដាឡែន លោក ស្រ៊េន វុត្ថា លោក​ លាង ឧត្តម និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។

តាម​លោក ជា លាងឈែ ថា រឿង​នេះ ​​ប្រភេទ​ខ្សែ​ភាព​យន្ត​ភាគ​បែប​កាច់​កុង​ឌឺ​ដង​រវាង​តួ​ឯក​ប្រុស​ និង​តួ​ឯក​ស្រី​ កើត​ឡើង​នៅ​ចម្ការ​។ ជួប​គ្នា​ពេល​ណា​រក​រឿង​​គ្នា​គ្រប់​ពេល​​ ដោយ​តួ​ឯក​ប្រុស​ត្រូវ​បាន​តួ​ឯក​ស្រី​វាយ​ឲ្យ​រង​របួស​ជា​ច្រើន​លើក​ច្រើន​សារ​។

រឿង​ "ចម្ការ​ម្លប់​ស្នេហ៍​" នឹង​ត្រូវ​ចេញ​ថត​នៅ​ថ្ងៃ​ទី​ ២៤ ខែ មេសា ឆ្នាំ​ ២០១៧ ខាង​មុខ​នេះ​ ដោយ​​ប្រើ​ពេល​វេលា​ថត​រយៈ​ពេល​៣​ខែ​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី