• 2017-05-06 01:13:27
  • ភាពយន្ត

មិន​ធម្មតា! ៣ឈុត​នេះឈឺ​ចាប់​ដល់​ថ្នាក់​ យឹម សម្បត្តិ​ បំភ្លេច​មិន​បាន​

  • 2017-05-06 01:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចប់​ការ​សម្ដែង​ភាពយន្ត​ភាគ​ដែល​ដក់​ស្រង់​ចេញ​ពី​ប្រលោមលោក​ដ៏​ល្បី "មន្តស្នេហ៍លេខា" យឹម សម្បត្តិ ប្រាប់​មាន​៣​ឈុត​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ និង​ស្រលាញ់​យ៉ាង​ខ្លាំង។

​ជា​តួ​ឯក​ព្រាន​នារី​ ញ៉ែ និង​រំលោភ​ស្រី​មិន​រើស​មុខ យឹម​ សម្បត្តិ​ លើក​ឡើង​ថា៖ "​បើ​និយាយ​ពី​ឈុត​ដែល​បង​ចូល​ចិត្ត​ក្នុង​រឿង​នេះ​គឺ​មាន​ច្រើន​ តែ​បើ​និយាយ​ពី​ឈុត​ដែល​បង​ស្រលាញ់​បំផុត​គឺ​មាន​៣"។

"ទី​១​គឺ​ឈុត​ដែល​បង​បែកគ្នា​ជា​មួយ​កេន្នី(ម៉ៅ គីមធីតា) នៅ​ក្នុង​ក្លឹប​មួយ​ដែល​មនុស្ស​ស្រី​សុំ​យើង​បែក​ហើយ​ទៅ​ដោយ​មិន​បក​ក្រោយ​អីចឹង​ធ្វើ​ឲ្យ​បង​ឈឺ​ចិត្ត​ដែរ​ត្រង់​ហ្នឹង"។ តួ​សេនី​ ថ្លែង។

ចំណែក​ឈុត​ទី២វិញ​លោក​បញ្ជាក់​ថា ​ជា​ឈុត​ដែល​ដឹង​ថា​សង្សារ​ចាស់​រៀន​​​​វិទ្យា​ល័យ​បាន​ទៅ​ស្រលាញ់​គ្នា​ជា​មួយ​បង​ប្រុស​ខ្លួន ហើយ​លោក​ថា​ឈុត​នេះ​ធ្វើ​ឲ្យ​លោក​ពិបាក​ខ្លាំង​ក្នុង​ការ​ប្រើ​អារម្មណ៍​ឲ្យ​ចូល​តួ​។

ឈុត​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ចុង​ក្រោយ​គឺ​ ត្រង់​វគ្គ​ដែល​កំពុង​ស្រលាញ់​គ្នា​ជា​មួយ​លក្ខិណា​(សម្ដែង​ដោយ​ ភិន សុដាលីស) ហើយ​នាង​សារភាព​ប្រាប់​ថា​នាង​ក៏​ស្រី​របស់​ចេតនា​ដែរ។ "ត្រង់​ឈុត​មួយ​ហ្នឹង​ធ្វើ​ឲ្យ​បង​ឈឺ​ចាប់​ខ្លាំង​ហើយ​ពិបាក​ធ្វើ​ចិត្ត​មែន​ទែន"។ លោក បញ្ជាក់។

ទស្សនា​ Trailer រឿង៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី