- 2017-05-09 04:59:31
- ភាពយន្ត
“ខូចចិត្តអាជីព" ភាពយន្តផ្អែមល្ហែមសម្ពោធល្ងាចនេះហើយ!
- 2017-05-09 04:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ខូចចិត្តអាជីព" ភាពយន្តផ្អែមល្ហែមសម្ពោធល្ងាចនេះហើយ!
ចន្លោះមិនឃើញ
ស្នាដៃថ្មីពីអ្នកនិពន្ធ "សិស្សប្អូនសំណព្វចិត្ត" ត្រៀមដាក់សម្ពោធជាផ្លូវការហើយល្ងាចនេះនៅរោងភាពយន្ត លេជេន ស្ទឹងមានជ័យ។
នេះជាស្នាដៃទី៣ហើយរបស់អ្នកនិពន្ធ ស៊ា រស្មី ដែលស្នាដៃ២រឿងកន្លងមកសុទ្ធតែទទួលបានភាពជោគជ័យគឺរឿង "អូនជាការចងចាំបង" ជាពិសេសគឺ "សិស្សប្អូនសំណព្វចិត្ត" តែម្ដង។ ល្ងាចនេះស្នាដៃទី៣របស់អ្នកនិពន្ធវ័យក្មេងរូបនេះនឹងធ្វើការសម្ពោធជាផ្លូវការគឺរឿង "ខូចចិត្តអាជីព" ដោយរឿងនេះដែរគឺតារាស្រី សុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់ លី វ៉ាហេត គ្រងតំណែងតួឯក។ រឿងនេះក៏មានការទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរមកហើយសម្រាប់អ្នកគាំទ្រ។
រឿង "ខូចចិត្តអាជីព" នេះដែរ លោក យឹម សុសត្យា អ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្ម Rock ធ្លាប់មានប្រសាសន៍ថា រឿងនេះ ចាយទុនប្រហែល៦ម៉ឺនដុល្លារ ដែលតួនីមួយៗដែលសម្ដែងក្នុងរឿងនេះសុទ្ធតែធ្លាប់ទទួលបានការគាំទ្រពីទស្សនិកជន។ តួសម្ដែងក្នុងភាពយន្តខ្នាតធំ "ខូចចិត្តអាជីព" មានដូចជា សុខ សោម៉ាវត្តី លី វ៉ាហេទ នាយ ចឺម ប៉េងប៉ោង នាយ តេឡេ និង តារាល្បីៗជាច្រើនដួងទៀត៕