• 2017-05-11 03:56:34
  • ភាពយន្ត

សារ​​ពិសេស​ពី​អ្នក​និពន្ធ​ "ខូច​ចិត្ត​អាជីព" ចំពោះ​យុវវ័យកម្ពុជា​ (វីដេអូ)

  • 2017-05-11 03:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ស្នាដៃ​ "ខូច​ចិត្ត​អាជីព" កញ្ញា ស៊ា រស្មី បាន​បង្ហាញ​សារ​យ៉ាង​ពិសេស​មួយ​ដល់​យុវវ័យ​កម្ពុជា ជាពិសេស​យុវនារី​តែ​ម្ដង​តាម​រយៈ​ភាពយន្ត​ថ្មី​របស់​ខ្លួន។

អ្នក​និពន្ធ ស៊ា រស្មី បាន​លើក​ឡើង​ថា​ សារ​មួយ​ដែល​សំខាន់​របស់​រឿង​ "ខូច​ចិត្ត​អាជីព" គឺ​ចង់​បង្ហាញ​ទៅ​ដល់​មនុស្ស​​ស្រី​ទាំង​អស់​នៅ​ពេល​ដែល​ជួប​រឿង​ស្នេហា​មិន​​សម​បំណង ចង់​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​យក​បទពិសោធន៍​ឈឺចាប់​ទាំង​អស់​របស់​ពួក​គេ​មក​ធ្វើ​ជា​មេរៀន​ដ៏​ល្អ​ និង​ជា​ការ​តស៊ូ​សម្រាប់​ជីវិត​ខ្លួន​ឯង។ ព្រោះ​ថា​នារី​មួយ​ចំនួន​ពេល​ជួប​រឿង​ស្នេហា​បែក​បាក់​ ​គិត​ថា​ស្នេហា​

“ចង់​ឲ្យ​​មិត្ត​នារីៗ​ទាំង​អស់​គាត់​ស្រលាញ់​ខ្លួន​ឯង​ពេល​ខូច​ចិត្ត​រឿង​ស្នេហា​ ជាពិសេស​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ៗ កាល​ដែល​យើង​ស្រលាញ់​ខ្លួន​ឯង​ថ្ងៃ​ណា​មួយ​នឹង​មាន​មនុស្ស​ពិត​ប្រាកដ​ម្នាក់​ចូល​មក​រក​ជីវិត​យើង"។ ម្ចាស់​ស្នាដៃ​បន្ថែម៕

ទស្សនា​ការ​បក​ស្រាយ​ទាំង​ស្រុង​ពី​អ្នក​និពន្ធ​ "ខូច​ចិត្ត​អាជីព"៖​​​​​​​

ចុចអាន៖ ខូច​ចិត្ត​អាជីព ភាពយន្ត​ផ្អែម​ល្ហែម​សម្ពោធ​ល្ងាច​នេះ​ហើយ!

អត្ថបទ៖ Samedy

មតិយោបល់