- 2017-06-05 09:28:28
- ភាពយន្ត
ចាំមើលយប់ហ្នឹង កេន្នី រត់ចោលនាយកសម្បូរស្នេហ៍ សេនី ឬទេ?
- 2017-06-05 09:28:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំមើលយប់ហ្នឹង កេន្នី រត់ចោលនាយកសម្បូរស្នេហ៍ សេនី ឬទេ?
ចន្លោះមិនឃើញ
ភាគទី៤ របស់ខ្សែភាពយន្តភាគ "មន្តស្នេហ៍លេខា" បានបញ្ចប់ដោយបន្សល់ទុកចម្ងល់មួយ ដល់ប្រិយមិត្តថា តើ កេន្នី នឹងអន់ចិត្ត ហើយចាកចោល សេនី ឬនៅបន្តបៀមទុក្ខជាមួយនាយក ដែលមានស្រីស្នេហ៍ច្រើនរាប់មិនអស់នេះ?
វគ្គមុន កេន្នី ខឹងសម្បារនឹង សេនី យ៉ាងខ្លាំងក្រោយដឹងថា បុរសរូបនេះ ត្រៀមចាកចេញទៅប្រទេសសិង្ហបុរី ជាមួយ អេណា ថែមទាំងតាមយក អ្នកសារព័ត៌មានសេដ្ឋកិច្ច ទេពី ដោយបានឧបត្ថម្ភលុយលើរាល់កម្មវិធីផ្សាយព័ត៌មានរបស់នាង។
បន្ទាប់ពីនោះ អ្នកទាំង២ក៏មានកាឈ្លោះប្រកែកគ្នាជាយ៉ាងចាស់ដៃ តែសេនី បែរប្រើភាពលួងលោមដោយតណ្ហាទៅវិញ។ ភ្លាមនោះ កេន្នី ចាប់ផ្ដើមកើតសេចក្ដីអន់ចិត្ត ស្រណោះខ្លួន ហើយគិតក្នុងចិត្តថា៖ "តើរូបនាងមានតម្លៃត្រឹមតែបម្រើតណ្ហាគេ គឺក៏ពិសេសជាងនេះ?” ហើយនាងក៏ចាកចេញទៅតែម្ដង។
តើប្រិយមិត្ត គិតថានាងចាកចោល សេនី ឬនៅបន្តក្ដីស្នេហ៍ដ៏ស្រពិចស្រពិលនេះទៀត?
ដើម្បីដឹងច្បាស់ កុំភ្លេចរង់ចាំទស្សនារឿង "មន្តស្នេហ៍លេខា" នៅថ្ងៃយប់នេះ ដែលចាក់ផ្សាយចាប់ពីម៉ោង៨តទៅ នៅប៉ុស្តិ៍ PNN ។