• 2017-07-31 09:33:15
  • ភាពយន្ត

ហេតុ​ផល​ទាំង​​អស់​នេះ​ហើយ​​ទើប​ ប៊ឺរី សម្រេច​ថត​ជា​តួ ដេតភូមិន្ទ

  • 2017-07-31 09:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​​តារា​សម្ដែង ប៊ឺរី បាន​គ្រង​តំណែង​ជា​តួអង្គ​ ដេតភូមិន្ទ ក្នុង​វីដេអូភាគ​ "ស្រទន់​មន្ត​ស្នេហ៍" ខាង​ក្រោម​នេះ​ជា​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​សម្ដែង​រឿង​នេះ។

ប៊ឺរី លើក​ឡើង​ថា​ដំបូង​ឡើយ​ក្រុមការងារ "ស្រទន់​មន្ត​ស្នេហ៍" បាន​ទាក់​ទង​លោក​ឲ្យ​ទៅ​ចូល​រួម​តេស្ត​សមត្ថភាព​សម្ដែង​ជា​តួ​អង្គ​ ដេតភូមិន្ទ ពេល​​​នោះ​លោក​ក៏​មិន​ទាន់​ច្បាស់​ដូច​គ្នា​ថា​លោក​នឹង​សម្ដែង​ឬ​អត់​នោះ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ពិភាក្សា​ជាមួយ​ក្រុមការងារ​ និង​បាន​អាន​សាច់​រឿង​ខ្លះៗ​ ជាពិសេស​ទៅ​លើ​តួអង្គ​​ដែល​លោក​ត្រូវ​សម្ដែង​ផ្ទាល់​​ទើប​លោក​សម្រេច​ចិត្ត​សម្ដែង​តែ​ម្ដង។

“ហេតុផល​ចម្បង​នោះ​គឺ ប៊ឺរី និង ដេតភូមិន្ទ មាន​​អត្តចរិត​ស្រដៀង​គ្នា​ច្រើន​ហ្មត់ចត់ និង មិន​សូវ​លេង​សើច​ច្រើន។ អ្នក​គាំទ្រ​មួយ​ចំនួន​ថា​ខ្ញុំ​ក្មេង​ បើ​ធៀប​ជាមួយ​ ភូមិន្ទ ប៉ុន្តែ​ខ្ញុំ​ខិត​ខំ​សម្ដែង​ធ្វើ​ឲ្យ​ចាស់​បំផុត​ហើយ​សម្រាប់​រឿង​នេះ" ប៊ឺរី បន្ត។

លោក​បញ្ជាក់​បន្ថែម​ថា ហេតុ​ផល​ធំ​មួយ​ទៀត​នោះ​ដោយ​សារ​លោក​ធ្លាប់​ដឹង​ថា​​​ "ស្រទន់​មន្ត​ស្នេហ៍" ធ្លាប់​ជា​ប្រលោម​លោក​មាន​ភាព​ជោគជ័យ​មួយ​​មាន​អ្នក​អាន​រហូត​ជាង​៣​លាន​អ្នក ហើយ​លោក​ក៏​ចង់​សាកល្បង​សម្ដែង​រឿង​ប្រលោម​លោក​បែប​នេះ​ផង​ដែរ៕​​​​​​​

អត្ថបទ៖ Samedy

មតិយោបល់