• 2017-08-08 09:50:34
  • ភាពយន្ត

កុមារ​ជាង​៣០០​នាក់​ ទទួល​បាន​ឱកាស​មើល​រឿង "អ៊ូខុង" ដោយ​សេរី​ព្រឹក​មិញ​នេះ

  • 2017-08-08 09:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard ព្រឹក​មិញ​នេះ បាន​រៀបចំកម្មវិធី​មួយ​ដែល​បើក​ឱកាសឲ្យ​ក្មេង​ៗ​ជំទង់​ចំនួន​ជាង​៣០០​នាក់​មក​ពី​ "អង្គការ​​ដើម្បី​ភាព​ញញឹម​នៃកុមារ" ហៅ​កាត់​​ PSE ចូល​ទស្សនា​​ភាពយន្ត​ដ៏​ល្បី​មួយ​ប្រចាំ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ គឺ​រឿង "អ៊ូខុង" ដោយ​សេរី។

កម្មវិធី​មនុស្ស​ធម៌​​នេះ​ប្រព្រឹត្ត​ទៅ​បាន​ ដោយ​មាន​ការ​ផ្ដួច​ផ្ដើម​ពី​អង្គការ​ PSE សហការ​ជា​មួយ​រោង​ភាពយន្ត​ Major Cineplex by Cellcard និង​ Sabay MVP។

ក្នុង​នោះ កញ្ញា​ រិទ្ធី ជាតាណា ប្រធាន​គ្រប់គ្រង​ផ្នែក​ទី​ផ្សារ​ នៅ​រោង​ភាពយន្ត​ទំនើប​នេះ បាន​ឲ្យ​ដឹង​ថា​កម្មវិធី​នេះ​រៀប​ចំឡើង​ដោយ​តប​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ខាង​ភាគី​ PSE ដែល​កំពុង​រៀប​គម្រោង​មួយ​នាំ​ក្មេង​ៗក្នុង​អង្គការ​ធ្វើ​កម្មវិធី​ផ្សេងៗ​នៅ​រដូវ​វិស្សមកាល​នេះ ដោយរោងភាពយន្ត​ខាង​លើ​បាន​ផ្ដល់​ជូន​សាល​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​បញ្ចាំង​​រឿង។

លោក Peter តំណាង​ឲ្យ​អង្គការ​ PSE ក៏​បាន​បញ្ជាក់​ពី​គម្រោង​នេះ​ដែរ​ថា ក្រុម​លោក​បាន​រៀប​ចំ​កម្មវិធី​មួយ​ដែល​នាំ​ក្មេងៗ​ទាំង​នោះ​ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុង​វិស្សមកាល​នេះ​ ដើម្បី​ជៀង​វាង​ ខ្លាច​ពួក​គេភ្លេច​ខ្លួន​ ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ។ តាម​ការ​បញ្ជាក់​របស់​តំណាង​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្មេងៗ​ជំទង់​ទាំង​នោះ​មាន​ចំនួន​សរុប​ជាង​ ៣០០​នាក់ ដែល​មក​ពី​៣​រាជធានី​ខេត្ត​ គឺ ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀម​រាប។

ជា​មួយ​គ្នា​នោះ​ លោក​ សុខ សេរីសុភា នាយក​ផ្នែក​ទីផ្សារ​របស់​ Sabay MVP ដែល​ជា​ក្រុមហ៊ុន​​នាំ​ចូល​កុន​ និង​ផ្ដល់​ជូន​ភាពយន្ត​ដែល​បញ្ចាំង​ក្នុង​កម្មវិធី​ព្រឹក​នេះ លើក​ឡើង​ពី​មូល​ហេតុ​ក្នុងការ​សហការ​​ផ្ដល់​ភាពយន្ត​ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ដោយ​ឥត​គិត​ថ្លៃ​នេះ​ថា៖ "ដោយ​សារ​រឿងនេះ ជា​ភាព​យន្ត​ដែល​ប្លែក​មួយ​ ព្រោះ​វា​ជា​រឿង​បង្ហាញ​ពី​ដំណើរ​ដើម​ទង​ថា ហេតុ​អ្វី​បាន​ អ៊ូខុង ទៅ​អុក​ឡុក​ឋាន​លើ ម៉្យាង​ទៀត​គឺ​បង​ចង់​ឲ្យ​ក្មេង​បាន Relax ជា​មួយ​រឿងកុន​ល្អ​ រោង​ភាពយន្ត​ទំនើបមួយ​នេះ"៕​​​​​​

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី