• 2017-08-22 00:26:29
  • ភាពយន្ត

៥រឿង ស្នាដៃ​ឯកឧត្តម ម៉ៅ អាយុទ្ធ កក្រើក​វិស័យ​ភាពយន្ត​ខ្មែរ

  • 2017-08-22 00:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ម៉ៅ អាយុទ្ធ គឺ​ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ចំណោម​ផលិតករ​ជើង​ខ្លាំង​ដ៏ទៃ​ទៀត។ ផលិតករ​ល្បី​ល្បាញ​រូប​នេះ មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​នោះ​មាន​ស្នាដៃ​ផលិត​ខ្សែភាពយន្តខ្សែ​វីដេអូ​ ចម្រៀង​កាយ​វិការ កំណាព្យ ប្រលោមលោក​ជា​ដើម។

ថ្ងៃនេះ Sabay សូម​ណែនាំ​នូវ​ស្នាដៃ​និពន្ធ និង​ដឹកនាំ​រឿង​របស់​ឯកឧត្តម ម៉ៅ អាយុទ្ធ ចំនួន៥ រឿង ដែលធ្វើឲ្យកក្រើក​វិស័យ​ភាពយន្ត​ខ្មែរ​តាំង​ពី​សម័យ​មុន រហូត​ដល់​បច្ចុប្បន្ន។

១. បិទ​ភ្នែក​ហែក​ទ្រូង៖ រឿង​នេះ​ជា​ស្នាដៃ​ផលិត​ និង​ដឹកនាំដំបូង​របស់ឯកឧត្តម នៅ​ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ​ ឆ្នាំ១៩៧៣។ ស្នាដៃដំបូងរបស់ឯកឧត្តមនេះស្ថិតនៅក្នុងផលិតកម្ម បូព៌ាភាពយន្ត សម្តែង​ដោយ​លោក គង់ សំអឿន និងអ្នកស្រី គឹម ណូវ៉ា ហើយ​ឯកឧត្តម​ក៏បាន​ចូលរួម​សម្តែង​ក្នុង​រឿងនោះ​ដែរ​។

២. ចិត្តចងចាំ៖ ស្នាដៃដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ថ្នាក់បញ្ចាំងរយៈពេល១ខែពេញនេះ ផលិតឡើងនៅអំឡុងឆ្នាំ១៩៨៨-១៩៨៩។ «ចិត្តចងចាំ» គឺជាខ្សែភាពយន្តរបស់នាយកដ្ឋានភាពយន្ត សម្តែងដោយលោក ខៃ ប្រសិទ្ធ និង អ៊ុំ កណ្ណារី។

៣. ឆ្អឹងអណ្តែត៖ ផលិតនៅអំឡុងឆ្នាំ ១៩៩០-១៩៩១ របស់នាយកដ្ឋានភាពយន្ត រឿងនេះក៏ទទួលការគាំទ្រពីអ្នកទស្សនាជំនាន់នោះយ៉ាងខ្លាំង។ «ឆ្អឹងអណ្តែត» សម្តែងដោយតារាល្បីៗ ដូចជាលោក ទេព រិនដារ៉ូ អ៊ុំ កណ្ណារី អម្ពរ ទេវី ជា ណូបូ។

៤. នេសាទ​ក្រពើ៖​ រឿង​របស់ផលិតកម្ម ហង្សមាសនេះ ទទួល​បាន​ភាព​ល្បីល្បាញ អំឡុង​ឆ្នាំ​២០០៣-២០០៤ ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​ជា​ច្រើន ដូច​ជា​លោក​ព្រាប សុវត្ថិ ស៊ឹម សូលីកា ញ៉ែម សុគន្ធ នាយព្រែក។ រឿងនេះមិនត្រឹមតែទទួលបានការគាំទ្រកាល​ពី​ជាង​១០ឆ្នាំនោះទេ រៀងរាល់ឆ្នាំពេលដាក់​បញ្ចាំង​ឡើង​វិញ​ម្តងៗ​ ក៏នៅតែមានអ្នកទៅទស្សនា។ ភាពយន្ត​​នេះ​​ដែរ​ទទួល​បាន​ពាន​មាស ជាប់​ចំណាត់​ថ្នាក់​លេខ១​ក្នុង​មហោស្រព​វីដេអូជាតិ​លើក​ទី២ ឆ្នាំ​២០០៥។

៥. ហ្លួង​ព្រះ​ស្តេច​កន៖ ភាពយន្ត​បែប​ប្រវត្តិសាស្រ្ត​ប្រចាំ​ឆ្នាំ​២០១៧​នេះ ចំណាយ​ពេល​ស្រាវជ្រាវ និង​ផលិត​ដល់​ទៅ​២​ឆ្នាំ ​និង​ថវិកា១លានដុល្លារ ដោយទូរទស្សន៍ PNN ដែលចូលរួមសម្តែងដោយលោកទេព រិនដារ៉ូ ស៊ិន សក្កដា រស់ សោភ័ណ​ ឆុំ វត្តី ហេង ប៊ុនលាភ ឌី សាវ៉េត ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ។  ស្នាដៃ​បែប​ប្រវត្តិសាស្ត្រ និងជា​ការ​ប៉ង​ដឹក​នាំ​របស់​ឯកឧត្តម​ជាង ១០​ឆ្នាំ​​មក​នេះ​ ថ្វី​ត្បិត​តែ​ទើប​ដាក់​បញ្ចាំង​បាន​ប៉ុន្មាន​ថ្ងៃ តែ​មាន​អ្ន​កទស្សនា​ភ្លូក​ទឹក​ភ្លូក៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់