- 2017-09-03 23:25:00
- ភាពយន្ត
តួឯកស្រីក្នុងរឿង ហ្លួងព្រះស្ដេចកន រកលុយបានតាំងអាយុ១០ឆ្នាំ ដឹងថាធ្វើអីអត់?
- 2017-09-03 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯកស្រីក្នុងរឿង ហ្លួងព្រះស្ដេចកន រកលុយបានតាំងអាយុ១០ឆ្នាំ ដឹងថាធ្វើអីអត់?
ចន្លោះមិនឃើញ
មិនមែនជារឿងធម្មតាទេ ដែលក្មេងត្រឹមអាយុ១២-១៣ឆ្នាំអាចរកចំណូលចាយដោយខ្លួនឯងបានសម្រាលបន្ទុកគ្រួសារមួយផ្នែក។ ប៉ុន្តែតួឯកស្រីក្នុងរឿង "ហ្លួងស្ដេចកន" កញ្ញា ស៊ិន សក្កដា អាចធ្វើបាន។
តាមការបញ្ជាក់ពីសាមីខ្លួនកញ្ញា ស៊ិន សក្កដា ដែលបច្ចុប្បន្នជានាដការី និងជាតារាសម្ដែងកំពុងលេចធ្លោផង បានឲ្យដឹងថា នាងបានចូលហាត់រៀនរបាំបុរាណតាំងពីអាយុ ១០ឆ្នាំ។ ក្រោយមកប្រមាណ១ឆ្នាំប៉ុណ្ណោះ នាងក៏អាចចេញសម្ដែងក្នុងកម្មវិធីថ្នាក់ជាតិ ដូចជាបុណ្យជាតិ ទទួលគណប្រតិភូ ថ្នាក់ជាតិ និងអន្តរជាតិផងដែរ ដោយអាចរកចំណូលផ្គង់ផ្គង់ខ្លួនឯងបានខ្លះពេលនោះ។
និយាយពីចំណូលនេះ សក្កដា ថា បើទោះអាចរកបាន ប៉ុន្តែមិនច្រើនទេ គឺ៣០-៤០ដុល្លារប៉ុណ្ណោះ។ "បានពីនេះបន្តិច នោះបន្តិច អ៊ីចឹងពិបាកស្មាន តែប្រហែល ៣០ ទៅ ៤០ ដុល្លារអីហ្នឹងក្នុង១ខែ លើកលែងការចេញទៅក្រៅប្រទេស គឺបានច្រើន កាលហ្នុងខ្ញុំឧស្សាហ៍បានចេញទៅក្រៅប្រទេសដែរ ទៅម្ដងបានជាង ១ ០០០ដុល្លារដែរ ១ ០០០កាលហ្នុងលុយថ្លៃ អ៊ីចឹងច្រើនដែរណាបង!” សក្កដា ថ្លែង។
ថវិកាដែលរកបានប៉ុន្មាន សក្កដា ប្រាប់ថា នាងឲ្យម្ដាយទុកទាំងអស់ ព្រោះនាងក្មេងមិនទាន់ចេះទុកដាក់ ហើយម្ដាយជាអ្នកបើកឲ្យចាយវិញ។ ចំណូលផ្ទាល់ខ្លួនរបស់នាងពេលនោះ គឺមិនទាន់អាចឲ្យខ្លួនរួចពីការរ៉ាប់រងរបស់គ្រួសារទេ គឺបានខ្លះលើការសិក្សា ទិញប៊ិច សៀវភៅ ជាដើម។ បែបនេះក្ដី នាងអះអាងថា ខ្លួនមានមោទនភាព។
តារាស្រីរូបនេះថ្លែងថា "និយាយទៅ ខ្ញុំមានមោទនភាពនឹងខ្លួនឯង ដែលខ្ញុំអាចរកលុយចាយវាយមួយផ្នែកដោយខ្លួនឯង បើធៀបគ្នាទៅនឹងក្មេងៗស្របាលខ្ញុំដែលនៅសុំម៉ាក់ប៉ា ផ្គត់ផ្គង់ទាំងស្រុង។ ចំណូលខ្ញុំកាលនោះ ហោចណាស់ក៏បានរួចសៀវភៅ សម្ភារៈរៀនសូត្រ និងសម្លៀកបំពាក់រៀនដែរ"។
ឆ្លងកាត់បទពិសោធន៍ខ្លួនឯង លើការរកលុយ ស្រីស្អាតរូបនេះលើកឡើងទៀតថា «ផ្សំនឹងឱកាសផង ព្រោះកាលណោះ សាលាវិន័យមិនសូវតឹងដូចបច្ចុប្បន្ន។ ទើបរៀនបានតែជាង ១ឆ្នាំអាចចេញសម្ដែងរកកម្រៃបាន ប៉ុន្តែពេលនេះវិញ វិន័យគឺតឹងណាស់»។ ដូច្នេះនាងរំលឹកទៅប្អូនៗជំនាន់ក្រោយ កុំបែកអារម្មណ៍ គួរតែផ្ដោតលើការសិក្សាប្រសើរជាង។
ក្រោយពីចំណាយពេលតាំងពីវ័យកុមារ មកដល់ពេញវ័យក្នុងសិល្បៈបូរាណ កញ្ញា ស៊ិន សក្កដា បានវិវត្តន៍ខ្លួនមកជាតារាសម្ដែងទៀត។ ក្នុងរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ នាងក្ដាប់តំណែងតួឯកក្នុងរឿងជាច្រើនដូចជា "ពស់កេងកង" “ភ្លៀងមួយតក់" “ប្រអប់សំបុត្រចោលទុក្ខ" “អាគមស្បែកដាច" និងជាពិសេស គឺរឿង "ហ្លួងព្រះស្ដេចកន" ដែលជាភាពយន្តខ្នាតធំប្រចាំឆ្នាំ៕
ចុចអាន៖