• 2017-10-05 01:53:49
  • ភាពយន្ត

កុំកុំ ប៉ះ ​លីតឺហួរ លើកដំបូង​​ជាប្រវត្តិសាស្ត្រ​​ក្នុង​​រឿង​​ថ្មី ដឹង​​តែ​​កក្រើក​ហើយ!

  • 2017-10-05 01:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​រឿង​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​របស់​តារា​សម្ដែង​ដ៏​មាន​ភាព​ល្បីល្បាញ​ ២រូប​គឺ​ Donnie Yen និង​ Andy Lau ដែល​ចាប់​ដៃ​គ្នា​សម្ដែង​ក្នុង​ភាពយន្ត​ថ្មី។

រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា​ «Chasing the Dragon» ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ស្នាដៃ​ភាពយន្ត​លើក​ដំបូង​បង្អស់​ ដែល​ជា​ការ​សហការ​គ្នា​ រវាង​តួ​ឯក​ធំៗ​ ២​គឺ Donnie Yen (កុំកុំ) និង​ Andy Lau (លី​ តឺហួរ)។ ក្នុង​រឿង​នោះ​លោក​ Andy Lau ត្រូវ​ដើរ​តួ​ជា​ប៉ូលិស​ Lee Rock ខណៈ​ Donnie ដើរតួ​ជា​ស្ដេច​គ្រឿងញៀន។

យ៉ាង​ណា​មិញ​ បើ​ទោះ​បី​មិន​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​ទាំង​២​តែង​តាមដាន​ព័ត៌មាន​ថ្មី​ ពី​គ្នា​ជានិច្ច។ រហូត​ដល់​ពេល​បាន​រួម​សហការ​ ការងារ​ជាមួយ​គ្នា​ទៀត​ Donnie ក៏​បាន​និយាយ​ថា៖ "កាល​ពី​ ៣៥​ឆ្នាំ​មុន​ ខ្ញុំ​គិត​ថា​ Lee Rock (Andy Lau) ជា​ប្រុស​សង្ហា​ខ្លាំង​ ប៉ុន្តែ​នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ ខ្ញុំ​ទទួល​ស្គាល់​ថា​ លោក​ស័ក្ដិសម​​ជា​ប្រុស​ល្អ​ពិត​មែន”។

នៅ​ពេល​ឮ​ពាក្យ​សរសើរ​បែប​នេះ​ហើយ​ Andy ក៏​ផ្ទុះ​សំណើច​ និង​បាន​និយាយ​បែប​កំប្លែង​ថា៖ "ខ្ញុំ​ប្រែ​មែន​ ហើយ​កាន់​តែ​ល្អ​គន់​មែន”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្នាដៃ​ដែល​ជា​ការ​រួម​សហការ​គ្នា​រវាង​ តារា​ប្រុស​កំពូល​២​រូប​នេះ​ នឹង​ធ្វើ​ឲ្យ​កក្រើក​វិស័យ​ភាពយន្ត​ហុងកុង ព្រោះ​តាម​រយៈ​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​សម្ដែង​កន្លង​មក​ បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​គាំទ្រ​យ៉ាង​ច្រើន៕

ចុចអាន៖

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់